ព័ត៌មានជាតិ
វិនិយោគិនចាក់ទុនជិត $៨០០ លាន ក្នុងវិស័យអចលនទ្រព្យ តាមរយៈយន្តការបរធនបាលកិច្ច
ក្នុងទំហំបរធនបាលកិច្ចចំនួន ១ ៨៤០ លានដុល្លារ នៃវិស័យបរធនបាលកិច្ច គឺគ្របដណ្ដប់ដោយទំហំបរធនបាលកិច្ចអចលនទ្រព្យចំនួន ៧៩០ លានដុល្លារ តាមរយៈការចាក់ទុនរបស់វិនិយោគិន ទៅក្នុងវិស័យអចលនទ្រព្យ រាប់តាំងពីបរធនកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចមានប្រសាសន៍ថា ក្នុងទំហំទីផ្សារ ១ ៨៤០ លានដុល្លារ គឺគ្របដណ្ដប់ដោយបរធបាលកិច្ចអចលនទ្រព្យចំនួន ៧៩៨ ករណី តាមរយៈការចាក់បញ្ចូលទុនរបស់វិនិយោគិន ទៅក្នុងវិស័យអចលនទ្រព្យជាមួយទំហំទុន ៧៩០ លានដុល្លារ។
លោក សុខ ដារ៉ា មានប្រសាសន៍ថា៖ «វិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកកំពុងមានស្ថានភាពធាក់ថយ ក្រោយឆ្លងកាត់វិបត្តិកូវីដ១៩, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្រុមហាម៉ាស-អ៊ីស្រាអែល ប៉ុន្តែការវិនិយោគក្នុងវិស័យអចលនទ្រព្យតាមរយៈយន្តការបរធនបាលកិច្ចនេះមាននិន្នាការកើនឡើងនៅកម្ពុជា ដោយសារជាការសម្រេចចិត្តត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឱ្យដំណើរការយន្តការបរធនបាលកិច្ច ដែលជាជម្រើសមួយក្នុងការធានាបាននូវសុវត្ថិភាព និងទំនុកចិត្តរបស់វិនិយោគិន ជាពិសេសវិនិយោគិនបរទេស»។

ទន្ទឹមនឹងនេះ ការសម្រួលប្រតិបត្តិការទិញ-លក់ អចលនទ្រព្យដែរ ក៏មានការកើនឡើងច្រើនដែរ ដោយបានបង្កើត ២៥៨ ករណី ចាប់តាំងពីដើមឆ្នាំ ២០២៤ ជាមួយទំហំសាច់ប្រាក់ប្រមាណ ៣៦០ លានដុល្លារ ដែលរួមបញ្ចូលគ្នាទៅ ទឹកប្រាក់ប្រមាណក្នុងយន្តការបរធនបាលកិច្ចពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យតាមរយៈការវិនិយោគ និងការធានាប្រតិបត្តិការទិញ-លក់ មានប្រមាណ ១ ១២០ លានដុល្លារ។
បើតាមលោក សុខ ដារ៉ាបរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ចបានកើនឡើងដល់ចំនួន ១ ២៥៤ ករណី ដែលមានទំហំសាច់ប្រាក់ចំនួន ១ ៨៤០ លានដុល្លារ បើធៀបទៅនឹងឆ្នាំ២០២១ មានបរធនបាលកិច្ចត្រឹមតែ ១៧ ករណី គិតជាសាច់ប្រាក់ប្រមាណ ១៥៦ លានដុល្លារប៉ុណ្ណោះ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


