ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃចាប់ខ្លួនស្ត្រីឡាវនៅព្រំដែនពីបទរត់ពន្ធថ្នាំញៀន១៤ម៉ឺនគ្រាប់
យោងតាមការចេញផ្សាយរបស់ Laotian Times កាលពីថ្ងៃទី ១១ ឧសភា ប៉ូលិសថៃបានចាប់ខ្លួនស្ត្រីឡាវម្នាក់ដែលប៉ុនប៉ងចូលប្រទេសថៃនៅស្ពានមិត្តភាពថៃ-ឡាវទី១ ក្នុងខេត្តក្នុង Nong Khai ពីបទរត់ពន្ធថ្នាំ Ecstasy (ស្រដៀងថ្នាំមេតំហ្វេតាមីន) មានតម្លៃប្រហែល ៥៥លានបាត (១.៤៨ លានដុល្លារ)។

ដំបូងឡើយ សមត្ថកិច្ចថៃសង្ស័យរថយន្ត Toyota ពណ៌ប្រាក់ពាក់ស្លាកលេខឡាវ ប៉ុនប៉ងឆ្លងដែន ក៏សុំឆែកឆេររថយន្ត។ក្នុងពេលចុះត្រួតពិនិត្យ ប៉ូលិសបានរកឃើញថ្នាំញៀនចំនួន ១៣៧,០០០ កញ្ចប់ក្នុងថង់ប្លាស្ទិកចំនួន ១៣៩ ថង់។ ថ្នាំគ្រាប់នេះមានពណ៌ផ្សេងៗគ្នា រួមមានពណ៌បៃតង ពណ៌ស្វាយ និងពណ៌ទឹកក្រូច។
ជនសង្ស័យមានឈ្មោះហៅក្រៅថា Namwan អាយុ២៣ឆ្នាំ ក្រោយមកបានសារភាពថា នាងត្រូវបានជួលដោយជនជាតិឡាវម្នាក់ទៀត ឱ្យដឹកថ្នាំញៀនទៅឱ្យអ្នកទទួលនៅផ្សារទំនើបមួយក្នុងខេត្ត Nong Khai ជាថ្នូរនឹងប្រាក់ចំនួន ១០,០០០បាត (ប្រហែល ៣០៤ ដុល្លារអាមេរិក)។
ថ្នាំញៀនដែលរឹបអូសបាននិងជនសង្ស័យត្រូវបានប្រគល់ឲ្យក្រុមស៊ើបអង្កេតដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


