KPT+
ប្លុកទេសចរណ៍ដ៏ទាក់ទាញ ក្នុងរដូវកាលបៃតង
ដំណើរកម្សាន្តក្នុងរដូវកាលបៃតង ជាវេលាដែលទេសចរទទឹងរង់ចាំបំផុត ក៏ព្រោះតែទិដ្ឋភាពដ៏ស្រស់ត្រកាលនៃធម្មជាតិ ពិសេសតំបន់ព្រៃភ្នំ ក្នុងបណ្តាខេត្តទេសចរណ៍សក្តានុពលមួយចំនួននៅកម្ពុជា ពិសេស កោះកុង កំពត-កែប សៀមរាប ពោធិ៍សាត់ មណ្ឌលគីរី និងកំពង់ស្ពឺ ជាដើម ដែលសុទ្ធសឹងជាខេត្តមានសក្តានុពលទេសចរណ៍បំផុត ក្នុងរដូវកាលនេះ។

ក្នុងចំណោមខេត្តទាំងអស់របស់កម្ពុជា ដ្បិត កំពត-កែប និងកំពង់ស្ពឺ ជាតំបន់ទេសចរណ៍ដ៏ពេញនិយម និងអំណោយផលខ្លាំងសម្រាប់ទេសចរក្នុងការធ្វើដំណើរ ប៉ុន្តែខេត្តមួយចំនួនទៀត ក៏ទាក់ទាញទេសចរជាតិ និងអន្តរជាតិមិនធម្មតាដែរ តាមរយៈទេសចរណ៍ធម្មជាតិ។ ដូចនេះ កម្ពុជាថ្មី សូមលើកយកខេត្តទេសចរណ៍ ដែលគេពេញនិយមទៅកម្សាន្តខ្លាំងក្នុងរដូវកាលបៃតងនេះ។
១. កំពត-កែប
ទឹកដីទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់កម្ពុជា ដែលអំណោយផលខ្លាំងពីធម្មជាតិ អាចផ្តល់ជូនការសម្រាកលំហែកាយដ៏ពេញលេញមួយសម្រាប់ទេសចរ ដូចជា៖
– សកម្មភាពកម្សាន្ត៖ ទេសចរអាចកម្សាន្តអារម្មណ៍ដោយការជិះទូកកម្សាន្តតាមដងព្រែកកំពត ជិះម៉ូតូទឹក និងកាយ៉ាក ឬអាចជិញទូកក្តោងនៅឆ្នេរកែបជាដើម។ ក្រៅពីនេះ នៅអាចរីករាយជាមួយនឹងការចាប់សត្វសមុត្រ នៅតំបន់ដ៏ពេញនិយមនៃខេត្តកែប “ឆ្នេរអង្កោល” ឬតំបន់កោះ, ទស្សនាព្រៃកោងកាង, ងូតទឹកកម្សាន្ត (សមុទ្រ; ទឹកជ្រោះ ឬទឹកឈូ), កម្សាន្តក្នុងល្អាងភ្នំ (ភ្នំទឹកធំ និង ភ្នំកំពង់ត្រាច) ឬជិះរទះភ្លើងរត់លើផ្លូវតូលនៅទំនប់ម្លិចជាដើម។
– ការកម្សាន្តបែបពិកនិក៖ ទេសចរ អាចស្វែងរកការកម្សាន្តបែបពិចនិកតាមតំបន់ឆ្នេរ ឬ Resort នានាតាមបណ្តោយដងព្រែកកំពត ភ្នំ ឬតំបន់កោះក្នុងខេត្តកែប ទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន។


២. កំពង់ស្ពឺ
គ្មានសមុទ្រ គ្មានការកម្សាន្តច្រើនសម្បូរបែបដូចកំពត-កែប ប៉ុន្តែកំពង់ស្ពឺមានតំបន់ទេសចរណ៍ដ៏ទាក់បំផុតមួយគឺ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ដែលទាក់ទាញទេសចរជាតិ-អន្តរជាតិរៀងរាល់សប្តាហ៍ ក៏ព្រោះតែសម្រស់នៃធម្មជាតិ និងប្លុកកម្សាន្តប្លែកភ្នែកជាច្រើនកន្លែងលើខ្នងភ្នំដ៏ធំមួយនេះ។
ក្រៅពីនេះ កំពង់ស្ពឺ នៅមានកន្លែងទាក់ទាញទេសចរណ៍ផ្សេងទៀត ដែលភាគច្រើនជាតំបន់ភ្នំ ដូចជា ខ្នងផ្សារ, តំបន់ភ្នំឱរ៉ាល់, តំបន់ទឹកធ្លាក់ជ្រាវ និងសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ចំបក់ជាដើម ខណៈនៅមានការតាមតំបន់ជើងភ្នំដូចជា ទំនប់ស្លា, កន្លែងប្រណាំងឡាន ម៉ុងរិទ្ធីសែនជ័យ (ក្រៅពីអាចជិះប្រណាំងកម្សាន្ត នៅអាចលំហែរកាយគយគន់ទេសភាពថែមទៀត)។ ក្រៅពីនេះ នៅមានតំបន់ទេសចរណ៍ផ្សេងៗដូចជា តេទឹកពុះ, ទំនប់ស្លា និងរមណីយដ្ឋានអំពែភ្នំជាដើម។
៣. ពោធិ៍សាត់
បើនិយាយពីតំបន់ភ្នំធម្មជាតិ ស្រុកវាលវែង ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ខេត្តពោធិ៍សាត់ ដែលអាចទាក់ទាញទេសចរកម្សាន្តច្រើនបំផុត ដោយសារតែសម្រស់ព្រៃភ្នំធម្មជាតិ និងជ្រលងដងអូច្រើនកន្លែង ម៉្យាងតំបន់កម្សាន្តនីមួយៗ មិនសូវជានៅឆ្ងាយពីគ្នាប៉ុន្មានឡើយ។



៤. សៀមរាប
មិនមែនតែកំឡុងខែវស្សាទេ ទឹកដីផ្សារភ្ជាប់ប្រវត្តិសាស្ត្រមួយនេះ តែងទាក់ទាញទេសចរជាតិ-អន្តរជាតិ មិនជិនណាយសោះឡើយ។ ក្រៅពីទស្សនាស្វែងយល់សំណង់បុរាណ សិល្បៈវប្បធម៌ អរិយធម៌ ទេសចរអាចស្វែងរកការកម្សាន្តជាច្រើនផ្សេងទៀត នៅតាមរមណីយដ្ឋាន ដូចជាទទួលទានអាហារប្រចាំតំបន់, ជិះខ្សែរ៉ត, កម្សាន្តទឹកជ្រោះ, ពិចនិក, ទស្សនាស្វែងយល់ក្នុងសារមន្ទីរនានា, កម្សាន្តក្នុងឧទ្យាននានា, មើលថ្ងៃរះ និងថ្ងៃលិច ពិសេសកម្សាន្តអារម្មណ៍ជាមួយការជិះទូកតាមព្រៃលិចទឹក នៅសហគមន៍ភូមិកំពង់ភ្លុក។
៥. មណ្ឌលគិរី
ដ្បិតឆ្ងាយជាងសៀមរាប និងមានចម្ងាយជាង ៣៨០គីឡូម៉ែត្រពីក្រុងដ៏សុីវិល័យ តែមណ្ឌលគិរី ទាក់ទាញទេសចររៀងរាល់រដូវ ពិសេសរដូវធ្លាក់ភ្លៀង ក៏ព្រោះតែខេត្តដែលប្រជុំដោយភ្នំតូចៗមួយនេះ កំពុងក្រាលគ្របដោយទេសភាពបៃតងបីគេគូរ។ ពិសេសពេលអ័ព្ទផ្សែងក្រាលលើតំបន់ព្រៃក្រាសនាព្រឹកព្រហាម ធ្វើឱ្យទិដ្ឋភាពកាន់តែវិសេសវិសាលក្រៃ ដូចឋានសួគ៌លើកលោកិយ។ ទេសចរអាចកម្សាន្តបែបនិក គយគន់ធម្មជាតិ សោយសុខនឹងភាពស្ងប់ស្ងាត់បានតាមចំណូលចិត្ត។
ជាមួយគ្នានេះ ក៏នៅមានតំបន់ទេសចរណ៍ទាក់ទាញធម្មជាតិផ្សេងទៀតរបស់ខេត្តព្រះវិហារ និងរតនគិរី។ ដ្បិតអី ខេត្តទាំងនេះ មិនត្រឹមតែជាទឹកដីផ្សារភ្ជាប់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ នៅជាទីពេញនិយមសម្រាប់ដំណើរកម្សាន្តបែបធម្មជាតិ ពិសេសលើខ្នងភ្នំត្បែង សម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេងថែមទៀត។



ក្រៅពីខេត្តនៃតំបន់ភ្នំ និងធម្មជាតិខាងលើ ក៏នៅមានខេត្តតំបន់សមុទ្រ ដូចជា កោះកុង និង ព្រះសីហនុ ដែលទេសចរកម្រខកខាន។ តែទោះជាទេសភាពរដូវបៃតងនេះ លើកសម្រស់កោះយ៉ាងណាក៏ដោយ ចំពោះការធ្វើដំណើរកម្សាន្តតំបន់កោះ ត្រូវពឹងផ្អែកលើស្ថានភាពអាកាសធាតុខ្លាំង៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ