Connect with us

ព័ត៌មានជាតិ

ម្ចាស់​ចម្ការ​ទុរេន​ថា កត្តា​អាកាសធាតុល្អ​ធ្វើ​ឱ្យ​ទុរេននៅរមណីយដ្ឋាន​ទឹកឈូ​ធំៗ​ល្អ ​ក្នុង​ការ​ប្រមូលផល

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥នេះ ម្ចាស់ចម្ការទុរេនមួយកន្លែង​នៅតំបន់រមណីយដ្ឋាន​ទឹកឈូ ដែល​ស្ថិត​នៅក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ដោយសារ​ឆ្នាំ​មុន​មាន​រលកកម្ដៅ​ខ្ពស់ ធ្វើឲ្យដំណាំទុរេនតំបន់ទឹកឈូ មិនសូវបានធំល្អ ប៉ុន្តែនៅឆ្នាំនេះទើបការចេញផ្លែផ្កា បានល្អនិងការប្រមូលផល បានតាំង​ពី​ដើមខែឧសភារហូតដល់ចុងខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន ទិន្នផល​ឆ្នាំ​នេះ​ប្រហាក់ប្រហែល​និងលើសឆ្នាំមុន ដោយ​សារ​ឆ្នាំ​នេះ​មាន​ភ្លៀង​ហូរហែ​ច្រើន ធ្វើ​ឱ្យ​ទុរេនផ្លែបានធំច្រើនជាងឆ្នាំ។

លោក យិ តេង ជា​ម្ចាស់​ចម្ការ​ទុរេន​នៅ​ទឹកឈូ​បាន​លើកឡើងថា នៅទុរេន​តំបន់​រមណីយដ្ឋានទឹកឈូ និងម្ចាស់ដាក់លក់​តាម​តូប​ផ្លែទុរេន​ស្រស់ៗ នៅ​បណ្ដោយផ្លូវទៅតំបន់រមណីយដ្ឋានទឹកឈូ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​ទូទៅ​ទុរេន​ចេញ​ផ្កា​និង​ផ្លែ​នៅ​ខែវិច្ឆិកា ឬខែធ្នូ ហើយត្រូវទុំនៅពាក់កណ្ដាលខែមេសា ឬដើមខែឧសភា ប៉ុន្តែ​ដោយសារ​កត្តាអាកាសធាតុឆ្នាំនេះ ចម្ការ​ទុរេនលោកមានក្នុងការប្រមូលផល ត្រូវ​រង់ចាំ​យ៉ាងហោចដល់ចុងខែឧសភា​ទៅ​បាន​ច្រើន​ជាង​ដើម​ខែឧសភា។

ម្ចាស់​ចម្ការ​រូប​នោះ​បាន​ធ្វើ​ការ​ប៉ាន់ស្មាន​ថា ទិន្នផលទុរេនចម្ការលោកឆ្នាំនេះ ប្រហែល​បាន​ច្រើន​ជាង​ឆ្នាំ​មុន ដោយសារ​ប៉ុន្មានថ្ងៃ​នេះ មាន​ភ្លៀង​ច្រើន ធ្វើ​ឱ្យ​ផ្លែទុរេន​ជប់​មួយ​ចំនួន។

លោក យិ តេង ម្ចាស់​ចម្ការ​ក៏​បានបង្ហាញអំពីលក្ខណៈពិសេសរបស់ទុរេនទឹកឈូថា សាច់មានពណ៌លឿង ស្អិតរមួត ក្លិនឈ្ងុយខុសពីទុរេនដទៃ ហូបមិនក្តៅក ហើយតម្លៃលក់ ក៏កាន់តែសមរម្យបំផុត។

បើ​យោង​តាមការ​បញ្ជាក់​របស់​ម្ចាស់​ចម្ការ​ថា លោកបានបច្ចេកទេសថែទាំដាំដំណាំទុរេន ពិសេសបច្ចេកទេស​ធ្វើ​ឱ្យទុរេនមានសុខភាពល្អ និងទទួលបានទិន្នផលច្រើន ហើយបើអាចមានវិធីសាស្ត្រ ធ្វើ​ឱ្យ​ទុរេនផ្លែខុសរដូវបានតាមបច្ចេកទេស ដោយ​មិនប៉ះពាល់ដល់គុណភាព និងសុខភាពដើមទៀតនោះ កាន់​តែ​ប្រសើរ៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ វិនាទី មុន

ម្ចាស់​ចម្ការ​ទុរេន​ថា កត្តា​អាកាសធាតុល្អ​ធ្វើ​ឱ្យ​ទុរេននៅរមណីយដ្ឋាន​ទឹកឈូ​ធំៗ​ល្អ ​ក្នុង​ការ​ប្រមូលផល

សន្តិសុខសង្គម១៨ នាទីutes មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

ព័ត៌មានជាតិ៤៩ នាទីutes មុន

ប្រជាការពារ​ម្នាក់ ត្រូវ​អធិការនគរបាលខណ្ឌឫស្សីកែវ​ផ្ដល់​ថវិកាព្យាបាល ខណៈ​ចុះ​បង្ក្រាប​ប៉ះទង្គិច​នឹង​ជន​ញៀន​ថ្នាំ​

សន្តិសុខសង្គម៣ ម៉ោង មុន

សាច់ជ្រូក​បង្កក​ខូចគុណភាព​ ជាង១ពាន់គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ដុត​កម្ទេចចោល

សន្តិសុខសង្គម៣ ម៉ោង មុន

ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជួសជុល​ជង្ហុក​មួយ​កន្លែង​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ ពិសេស​គឺពេល​រាត្រី

Sokha Hotels

ព័ត៌មានពេញនិយម