ព័ត៌មានជាតិ
ទំនាក់ទំនងល្អកម្ពុជា-វៀតណាម៖ ពលរដ្ឋខ្មែររស់នៅភាគខាងត្បូងវៀតណាម បានរក្សា និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីរបស់ខ្លួន
វៀតណាមជាប្រទេសភូមិផងរបងតែមួយជាមួយកម្ពុជា ហើយមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នាថែមទៀតផង។ នៅភាគខាងត្បូងប្រទេសវៀតណាម មានប្រជាពលរដ្ឋខ្មែរប្រមាណ១.៣លាននាក់កំពុងរស់នៅ ហើយនៅក្នុងខេត្តវិញឡុងតែមួយ មានជិត២ម៉ឺន៥ពាន់នាក់ កំពុងរស់នៅជាមួយនឹងប្រជាពលរដ្ឋវៀតណាម។ នៅទីនោះ ពលរដ្ឋខ្មែរនៅតែរក្សា និងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ វប្បធម៌ប ប្រពៃណីរបស់ខ្លួនបានយ៉ាងល្អ ស្របពេលដែលអាជ្ញាធរវៀតណាម បានខិតខំអនុវត្តការអភិរក្ស និងផ្សព្វផ្សាយពីតម្លៃនៃវប្បធម៌ប្រពៃណីខ្មែរ មិនត្រឹមតែដើម្បីថែរក្សមរតកវប្បធម៌ទេ ប៉ុន្តែក៏ដើម្បីលើកស្ទួយទេសចរណ៍ប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

នៅខេត្តវិញឡុង ដែលជាទីកន្លែងមានប្រជាជនខ្មែរច្រើនរស់នៅ អាជ្ញាធរមូលដ្ឋានវៀតណាមបានអនុវត្តនូវគោលនយោបាយជាច្រើនដើម្បីថែរក្សា និងគាំទ្រជនជាតិខ្មែរ។ អាជ្ញាធរបានផ្តល់អាទិភាពជាពិសេសចំពោះការអភិរក្សតម្លៃវប្បធម៌ និងសិល្បៈបុរាណ ដើម្បីលើកស្ទួយជីវិតផ្លូវខាងវិញ្ញាណសម្រាប់ជនជាតិខ្មែរជាពិសេស និងសហគមន៍ពហុជាតិសាសនាទាំងមូលទូទៅខេត្តផងដែរ។
ការអភិរក្សតាមរយៈសកម្មភាពជាក់ស្តែង
ជាមួយនឹងប្រជាជនខ្មែរចំនួនជិត ២៥,០០០នាក់រស់នៅក្នុងខេត្តវិញឡុង ការអភិរក្សវប្បធម៌មិនត្រឹមតែជាទ្រឹស្តីត្រឹមតែនិយាយន់ទេ។ ជាក់ស្តែង ថ្នាក់សិក្សាស្ដីពីតន្ត្រី និងរបាំប្រពៃណី ដែលរៀបចំដោយសហការជាមួយនឹងដេប៉ាតឺម៉ង់វប្បធម៌ កីឡា និងទេសចរណ៍ខេត្ត បានផ្សព្វផ្សាយស្មារតីនៃការអភិរក្សមរតកវប្បធម៌ចូលទៅកាន់ភូមិជនជាតិខ្មែរយ៉ាងទូលំទូលាយ។ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំចុងក្រោយ មានថ្នាក់បង្រៀនតន្ត្រី និងរបាំប្រពៃណីខ្មែរចំនួន១៤ ត្រូវបានបើកដំណើរការ ដែលទាក់ទាញចំណាប់អារម្មណ៍សិស្សរាប់រយនាក់។ សកម្មភាពទាំងនេះ បានជំរុញឱ្យយុវជន និងសិស្សខ្មែរមានការស្រឡាញ់ និងភ្ជាប់ខ្លួនជាបន្ដជាមួយនឹងវប្បធម៌ដើមរបស់ខ្លួន។

សកម្មភាពសំខាន់នៃគំរូអភិរក្សវប្បធម៌ប្រពៃណីខ្មែរនៅខេត្តVinh Long គឺការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវត្តខ្មែរក្នុងស្រុក ដែលបម្រើជាមជ្ឈមណ្ឌលខាងស្មារតី និងវប្បធម៌សម្រាប់សហគមន៍។ ការមានថ្នាក់រៀនផ្សេងៗនៅតាមវត្តអារាម ផ្តល់ទាំងភាពងាយស្រួលសម្រាប់អ្នកស្រុក និងមានការគាំទ្រយ៉ាងសកម្មពីព្រះសង្ឃ។ ព្រះតេជគុណ ថាច់ ដាំរ៉ា ព្រះចៅអធិការវត្តចាស់នៅក្នុងខេត្តវិញឡុង បានមានសង្ឃដីកាថា៖ «វត្តរបស់យើងតែងតែបង្កើតលក្ខខណ្ឌអំណោយផលដល់កុមារក្នុងការរៀនសូត្រ នេះជារបៀបដែលយើងរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រះសង្ឃ សហគមន៍មូលដ្ឋាន ហើយគណៈគ្រប់គ្រងវត្តមានសេចក្តីសោមនស្សរីករាយណាស់ដែលរដ្ឋបានរៀបចំថ្នាក់រៀនទាំងនេះដើម្បីជួយការពារ និងថែរក្សាមរតកវប្បធម៌របស់យើង។ ព្រះសង្ឃជាច្រើនតែងតែលើកទឹកចិត្តដល់កូនសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រដែលជាមធ្យោបាយមួយក្នុងការអភិវឌ្ឍវប្បធម៌ប្រពៃណីខ្មែរ»។
ដើម្បីធានាបាននូវការបង្រៀនប្រកបដោយគុណភាព សាលាទេពកោសល្យសិល្បៈ និងរូបវិទ្យានៅក្នុងខេត្តវិញឡុង បានអញ្ជើញសាស្ត្រាចារ្យមកពីមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យត្រាវិញ។ លោកសាស្ត្រាចារ្យ ថាច់ ហូយ ថាញ់ បានកត់សម្គាល់ថា៖«ទោះជាមានការងារមមាញឹកក៏ដោយ ក៏ខ្ញុំតែងតែឆ្លៀតពេលទៅបង្រៀននៅ Vinh Long ដោយមានបំណងចង់បញ្ជូនចំណេះដឹងវប្បធម៌ដល់ប្រជាជនខ្មែរ។ ខ្ញុំសប្បាយចិត្តដែលបានដឹកនាំថ្នាក់តន្ត្រីដល់ក្មេងៗ។ ភាពសប្បាយរីករាយក្នុងការរៀនសូត្ររបស់ពួកគេ បានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់រូបខ្ញុំក្នុងការបង្រៀនដល់ពួកគេ»។

ចំណែក លោក ង្វៀន ង៉ុកថាញ់ នាយករងសាលាទេពកោសល្យសិល្បៈ និងរូបវិទ្យាខេត្តវិញឡុង បានបន្ថែមថា៖«សកម្មភាពវប្បធម៌សហគមន៍ រួមជាមួយនឹងឧបករណ៍ភ្លេងខ្មែរ និងសិល្បៈសម្តែង ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា ហើយត្រូវបានផ្លាស់ប្តូរគ្នាជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងកម្មវិធីអប់រំរបស់យើង។ នៅឆ្នាំនេះ យើងផ្តោតលើសិល្បៈចម្រៀងចាប៉ី ហើយឆ្នាំក្រោយនឹងផោ្តតភ្លេងពិណពាទ្យ។ វត្តទាំង១៣នៅក្នុងខេត្ត ក៏នឹងត្រូវដាក់បញ្ចូលនូវការបង្រៀននេះផងដែរ»។
វប្បធម៌ជំរុញការអភិវឌ្ឍន៍ទេសចរណ៍
សព្វថ្ងៃនេះ វប្បធម៌ខ្មែរនៅវៀតណាមខាងត្បូង មិនត្រឹមតែជាប្រភពនៃមោទនភាពមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជា“ទ្រព្យសម្បត្តិទន់” សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ ចម្រៀងចាប៉ី ជាទម្រង់តន្ត្រីប្រជាប្រិយទោលដែលត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០១៣ ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ ហើយត្រូវបានសម្តែងជាញឹកញាប់នៅក្នុងពិធីបុណ្យក្នុងស្រុក និងព្រឹត្តិការណ៍វប្បធម៌សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ វា គឺជាប្រភេទនៃការច្រៀងទោលសម្តែងជាមួយឧបករណ៍ភ្លេង (ស្រដៀងទៅនឹងចម្រៀង Vietnamese Hat Xam) ដែលបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងសហគមន៍ខ្មែរនៃដីសណ្ដទន្លេមេគង្គ។ ការសម្តែងជាញឹកញាប់រួមមានទាំងបទចម្រៀងប្រពៃណី និងការច្នៃប្រឌិtដោយក្រុមសិល្បករ។

បើយោងតាមលោក Phan Van Giau ប្រធាននាយកដ្ឋានវប្បធម៍ កីឡា និងទេសចរណ៍ខេត្តវិញឡុង គឺការដាក់បញ្ចូលធាតុវប្បធម៌ខ្មែរទៅក្នុងផលិតផលទេសចរណ៍ បានបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរណ៍ ខណៈពេលដែលបានបង្កើតជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់អ្នកស្រុក។ សកម្មភាពទេសចរណ៍បានផ្តល់នូវចំណូលថ្មី ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។
បន្ទាប់ពីរយៈពេលបីឆ្នាំនៃការអនុវត្ត គម្រោងអភិវឌ្ឍន៍ទេសចរណ៍ពិសេសរបស់ខេត្តវិញឡុង ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយសារផ្នែកមួយនៃការរួមបញ្ចូលវប្បធម៌ខ្មែរ។ នៅឆ្នាំ២០២៤ ខេត្តទទួលបានភ្ញៀវទេសចរជិត២លាននាក់ កើនឡើងជិត២៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានជាង ៥០ ០០០ នាក់ (កើនឡើងជាង ២០ ០០០នាក់ពីឆ្នាំ២០២៣)។ ចំណូលពីទេសចរណ៍ឈានដល់ជិត១ទ្រីលានដុង រកើនឡើងជិត៤០% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមសិល្បៈសម្តែងខ្មែរក្នុងស្រុក ភាគច្រើនដឹកនាំដោយសិល្បករតាមរដូវ ដូចជាលោក ថាច់ ឌឿង នៅស្រុកTam Binh មិនត្រឹមតែបម្រើភ្ញៀវទេសចរទេ ថែមទាំងបានបញ្ជូនស្នាដៃដល់ក្មេងៗជំនាន់ក្រោយ ជួយឱ្យពួកគេយល់ និងមានមោទនភាពចំពោះមរតកវប្បធម៌របស់ពួកគេ។ ខេត្តវិញឡុងបច្ចុប្បន្នមានសិល្បករសិល្បការិនីល្បីៗចំនួន៤៣រូប ដែលត្រូវបានទទួលស្គាល់ទូទាំងប្រទេស ហើយភាគច្រើនជាជនជាតិខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការការពារទម្រង់សិល្បៈខ្មែរ។

ការអភិរក្សគឺជាការទទួលខុសត្រូវរួម
វប្បធម៌នៅតែមានជីវិត លុះត្រាតែវាត្រូវបានបន្សល់ទុក និងអនុវត្តក្នុងជីវិតសហគមន៍ប្រចាំថ្ងៃ។ គោលនយោបាយជាក់ស្តែង និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់រដ្ឋ វត្តអារាម សិល្បករ និងប្រជាជន ធានាថា វប្បធម៌ខ្មែរភាគខាងត្បូងវៀតណាមបន្តរីកចម្រើន ចំពេលដែលមានការអភិវឌ្ឍន៍ទំនើប។ ករណីនៅខេត្តវិញឡុង គឺបង្ហាញថា ការអភិរក្សវប្បធម៌ មិនគ្រាន់តែជាការការពារអតីតកាលនោះទេ ប៉ុន្តែ វា គឺជាផ្លូវដ៏មានអានុភាពសម្រាប់សហគមន៍ខ្មែរដើម្បីឈានទៅមុខ និងរួមចំណែកក្នុងវប្បធម៌ដ៏សម្បូរបែប និងចម្រុះសម័យនៅក្នុងប្រទេសវៀតណាម៕

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1