Connect with us

ជីវិតកម្សាន្ដ

ខាន់ ជេមស៌ បកស្រាយជុំវិញការយល់ច្រឡំមួយចំនួនពីអ្នកគាំទ្រ

បានផុស

នៅ

តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ខាន់ ជេមស៌ បានចេញមុខបកស្រាយភ្លាមៗ ជុំវិញរឿងយល់ច្រឡំនិងការរិះគន់ពីសំណាក់មហាជនអ្នកគាំទ្រ បន្ទាប់ពីលោកបង្ហោះវីដេអូរាំលេងសប្បាយជាមួយអ្នកចម្រៀងល្បីៗរួមទ្រនំផលិតកម្មជាមួយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមខ្លឹមសារលោក ខាន់ ជេមស៌ បានរៀបរាប់ថា ថ្ងៃនេះលោកមានចិត្តចង់និយាយដោយស្មោះពីអ្វីដែលកំពុងកើតឡើង ហើយលោកក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មហាជន ដែលបានគាំទ្រខ្លួនគ្រប់ពេលវេលា។ ការគាំទ្រនេះ ពិតជាផ្ដល់កម្លាំងចិត្តដល់លោកយ៉ាងខ្លាំង។

តារាចម្រៀងលោក ខាន់ ជេមស៌ បាននិយាយបន្តថា ចំពោះបងប្អូនដែលអាចមានការយល់ច្រឡំ ឬការមិនពេញចិត្តខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលមានចេតនាធ្វើឱ្យប៉ះពាល់ដល់នរណាម្នាក់ឡើយ ពេលខ្លះការយល់ច្រឡំអាចកើតឡើងដោយមិនដឹងខ្លួនខ្ញុំជឿថា ប្រសិនបើយើងអាចនិយាយគ្នាដោយចិត្តបើកទូលាយ យើងអាចយល់គ្នាទៅវិញទៅមកបានកាន់តែប្រសើរ។

លោកបញ្ជាក់ទៀតថា“ខ្ញុំមិនយល់ដែរថាហេតុអ្វីបាន ជាមានពាក្យសម្ដីមិនល្អចំពោះខ្ញុំបែបនេះពេលដែលខ្ញុំមិនបានធ្វើអ្វីប៉ះពាល់ដល់បងប្អូន យើងមិនគួរយកបេះដូងដ៏ល្អរបស់យើងមកក្ដៅក្រហាយដោយការចេ ញពាក្យសម្ដីទាំងមិនបានពិចារណាឱ្យបានល្អិតល្អន់នោះទេ”

តារាចម្រៀងលោក ខាន់ ជេមស៌ បន្ថែមថា លោកសង្ឃឹមថា យើងអាចបង្កើតបរិយាកាសមួយប្រកបដោយការយោគយល់និងគោរពគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត លោកនៅតែបើកចិត្តទទួលការពិភាក្សា ឬសំណូមពរពីបងប្អូនគ្រប់រូបជានិច្ច។ អរគុណបងប្អូនដែលបានចំណាយពេលអានសារនេះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២៦ វិនាទី មុន

ខាន់ ជេមស៌ បកស្រាយជុំវិញការយល់ច្រឡំមួយចំនួនពីអ្នកគាំទ្រ

ជីវិតកម្សាន្ដ១៧ នាទីutes មុន

តារាសម្តែងជើងចាស់លោក ចាន់ រិទ្ធមេធានី ទទួលបានការឧបត្ថម្ភពីកំពូលតារាចម្រៀង ខេមរ: សិរីមន្ត

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​អាស៊ាន​ផ្តើម​កិច្ចប្រជុំ​កំពូល​​​នៅ​ម៉ាឡេស៊ី​​ ​​ដោយ​​យក​បញ្ហា​ពន្ធគយអាមេរិកស្ថិត​នៅរបៀបវារៈកំពូល​

ជីវិតកម្សាន្ដ៣២ នាទីutes មុន

សមាគមសិល្បករខ្មែរ អាណត្តិទី៦ បង្ហាញឆន្ទ:យ៉ាងមុតម៊ាំរបស់ខ្លួនលើគោលបំណងធំ៥

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ចំណូលពីការនាំចេញកាហ្វេវៀតណាម កើនខ្លាំងជាង ៤ ប៊ីលាន​ដុល្លារ ត្រឹម៥ខែ

Sokha Hotels

ព័ត៌មានពេញនិយម