ជីវិតកម្សាន្ដ
អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ
តារាចម្រៀងវ័យក្មេងកញ្ញា អេមមី ដែលជាកូនស្រីច្បងរបស់តារាចម្រៀងលោក ខាន់ ជេមស៌ ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញមានការចែករំលែកវីដេអូចុះពីលើឆាកតន្ត្រី ក៏ស្រាប់តែមានអាការ:មិនស្រួលខ្លួននៅក្រោយឆាក។ យ៉ាងណា ស្ថានភាពសុខភាពរបស់តារាចម្រៀងវ័យក្មេងរូបនេះ មិនបានធ្វើឱ្យនាងមានគ្រោះថ្នាក់អ្វីនោះឡើយ ដោយមានក្រុមការងារជួយ។
ដោយឡែកតារាចម្រៀងចាស់វស្សាលោក ខាន់ ជេមស៌ ក្នុងនាមជាឪពុកក៏បានបង្ហាញនូវមោទនភាពចំពោះកូនស្រីដែលខំប្រឹងនឹងមានទំនួលខុសត្រូវខ្ពស់រហូតចប់កម្មវិធី។
លោក ជេមស៌ បាននិយាយថា “កូនស្រីខ្ញុំគំរូនៃភាពអត់ធ្មត់ និងការទទួលខុសត្រូវ ក្នុងនាមជាឪពុកខ្ញុំពិតជាមានមោទនភាពចំពោះកូនស្រីដែលមានភាពអត់ធ្មត់ និងទទួលខុសត្រូវខ្ពស់ទោះបីឈឺខ្លួនយ៉ាងណាក៏ដោយ នាងមិនដែលបោះបង់ការងារឡើយរហូតដល់បញ្ចប់ការងារស្អាតបាត ទើបនាងបញ្ចេញអាការៈឈឺរបស់នាង”។
តារាចម្រៀងលោក ខាន់ ជេមស៌ បាននិយាយបន្តថាដើមទុនចិត្តនៃការលះបង់ភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់នាងគឺជាមេរៀនមួយដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា។ ពេលខ្លះការខិតខំនិងភាពស្មោះត្រង់ចំពោះការងារអាចធ្វើឱ្យយើងមើលរំលងសុខភាពផ្ទាល់ខ្លួន។
តារាចម្រៀងលោក ខាន់ ជេមស៌ បានអំពាវនាវដល់ម ហាជនអ្នកគាំទ្រដែរថា សូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនផង កុំរង់ចាំរហូតដល់ឈឺធ្ងន់ពេក។ សុខភាព គឺជាទ្រព្យដ៏មានតម្លៃបំផុតក្នុងជីវិត។ ជួយគ្នានេះក៏មានអ្នកគាំទ្រកញ្ញា អេមមី បានលើកទឹកចិត្តនិងជួនពរនាងផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៩ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ