Connect with us

ព័ត៌មានជាតិ

សត្វ​កម្រ ៤ ប្រភេទ ទេសចរ​មិន​គួរ​រំលង ​ពេល​ទៅ​​​ទស្សនា​ឧទ្យាន​​កម្សាន្ត​ធំបំផុត​នៅ​ខេត្ត​សៀមរាប

បានផុស

នៅ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​សម្របសម្រួល​ឧទ្យាន​កម្សាន្ត អង្គរ​វ៉ាយដ៍ឡាយ​ហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បាន​ឲ្យ​ដឹង​ថា ឧទ្យាន​អង្គរ​វ៉ាយដ៍ឡាយ​ហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) មានការ​អភិរក្ស​សត្វ​ជាច្រើន​ប្រភេទ ក្នុង​នោះ​ក៏​មាន​សត្វ​កម្រ​មួយ​ចំនូន​ស្ទើរ​ផុត​ពូជ​ក្នុង​ប្រទេស​កម្ពុជា និងមួយ​ចំនួន​ត្រូវ​បាន​នាំ​ចូល​ពី​ក្រៅ​ប្រទេស ដែល​​ផ្តល់​ជា​ផ្ទាំងទស្សនីយភាព​ដ៏ពិសេស​ដល់ភ្ញៀវមក​ទស្សនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កូវ ផល្លី អ្នក​សម្រប​សម្រួល​ទីផ្សារ និង​ការ​លក់នៅ​ឧទ្យាន​កម្សាន្ត​អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​សៀមរាប​ថា ឧទ្យាន​កម្សាន្ត អង្គរ​វ៉ាយដ៍ឡាយ​ហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២២ ដែល​ផ្តោត​សំខាន់​លើការ​អភិរក្ស និង​ការ​សង្គ្រោះ​សត្វ​ជិត​ផុត​ពូជ​ជា​ច្រើន​ប្រភេទ ដែលត្រូវបានជាប់អន្ទាក់ ឬត្រូវ​​បាន​គេប្រមាញ់។

លោក​ថា សត្វ​ដែល​ត្រូវ​បាន​អភិរក្ស​នៅ​ក្នុង​សួន​ឧទ្យាន​មាន​ជាង ៤៦ ប្រភេទ ក្នុង​នោះ​មាន​សត្វ​ល្មូនចំនួន ៣១ ប្រភេទ សត្វស្លាប ៥ ប្រភេទ រួម​ទាំង​ថនិកសត្វ ១០ ប្រភេទ។ ក្រៅ​ពី​នេះ​ក៏​មាន​ប្រភេទ​ត្រី​ទឹកសាប មាន ៤២ ប្រភេទ​ និង​ត្រី​ទឹកប្រៃ មាន​ចំនួន ៣៦ ប្រភេទ។

ក្នុង​ចំណោម​សត្វ​រាប់​រយ​ប្រភេទ​នេះ លោក កូវ ផល្លី បាន​ណែនាំ​ដល់​ភ្ញៀវ​​មិនគួរ​រំលងទស្សនា​ត្រី​គល់រាំង ដែល​ជា​ត្រី​តំណាង​ជាតិ​ ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN។ ក្រៅ​ពី​នេះ​ក៏​​មាន​ប្រភេទ​សត្វ​ល្មួន មាន​អណ្តើក​ហ្លួង រួម​ទាំងសត្វ​​ខ្លា​ឃ្មុំ និង​សត្វ​ខ្លា​ដ៏​កម្រ​ដែល​នាំមក​ពី​ទ្វីប​អាហ្វ្រិក។

លោក​ថា ក្នុង​រយៈ​ពេល​ជាង ២ ឆ្នាំ ឧទ្យាន​កម្សាន្ត អង្គរ​វ៉ាយដ៍ឡាយ​ហ្វ៍ & អឹឃ្វារៀម (Angkor Wildlife & Aquarium) ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ច្រើន។ នៅ​រដូវ​កាល​បៃតង​នេះ ​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ប្រហែល ១០០ ទៅ ២០០ នាក់ និង​ថ្ងៃ​ចុង​សប្ដាហ៍​អាច​លើស​ពី ៤០០ នាក់​ដល់ ៦០០ នាក់។

ពាក់ព័ន្ធ​តម្លៃ​​ចូល​​ទស្សនា​ លោក​បាន​បញ្ជាក់ថា ​ភ្ញៀវ​ក្នុង​ស្រុក​តម្លៃ​សំបុត្រ​ ១១ ដុល្លារ​សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​តម្លៃ ៥,៥ ដុល្លារ។ ចំណែក​ជនបរទេស ២០ ដុល្លារ និង​កុមារ ១១ ដុល្លារ​។

បន្ថែមពីនេះ ឧទ្យានក៏ផ្តល់តម្លៃ​ពិសេស​សម្រាប់​សិស្ស​និស្សិត និង​លោក​គ្រូ​អ្នក​គ្រូ​ ដើម្បី​បាន​ឱកាសអាច​មកទស្សនា​សិក្សា​ស្វែងយល់ពី​សត្វ​កម្រ និង​ត្រីជិតផុត​ជាច្រើន​ប្រភេទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ វិនាទី មុន

សត្វ​កម្រ ៤ ប្រភេទ ទេសចរ​មិន​គួរ​រំលង ​ពេល​ទៅ​​​ទស្សនា​ឧទ្យាន​​កម្សាន្ត​ធំបំផុត​នៅ​ខេត្ត​សៀមរាប

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្មករនៃក្រុមហ៊ុនដាប់ប៊ែលយូភីស្ព័ត វិលចូលធ្វើការវិញ ក្រោយ​បញ្ចប់​ទាំងស្រុង​លើសំណើទាំង​១០ចំណុច

ព័ត៌មានជាតិ៤៦ នាទីutes មុន

ឯកឧត្ដមហ៊ុន ម៉ានី ៖ ការចូលរួមសកម្មភាពជាមួយ ស.ស.យ.ក. ជា​ការ​ចូលរួម​ដោយ​គ្មាន​លក្ខខណ្ឌ មិន​អាច​ទាមទារ​តំណែងតួនាទី​ណា​មួយ​ទេ

ជា សុជាតិ
ជីវិតកម្សាន្ដ២ ម៉ោង មុន

ដ្បិតទទួលការគាំទ្រលើការ Cover បទ «កំភេមតែងខ្លួន» តែ ជា សុជាតិ អះអាងថា អាចជាបទចុងក្រោយ

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជា-អាមេរិក ឯកភាពជួបចរចារជុំទី២ លើបញ្ហាពន្ធបដិការចាប់ពីថ្ងៃទី ៤-៦ មិថុនា

Sokha Hotels

ព័ត៌មានពេញនិយម