កីឡា
កាន់តែជិតរកឃើញម្ចាស់ខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋ នៅសង្វៀនបាយ័នហើយ ខណៈវគ្គសន្សំពិន្ទុបានបញ្ចប់
ការប្រកួតសន្សំពិន្ទុក្នុងពូលឆ្ពោះទៅដណ្ដើមខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋទម្ងន់ ៥៤គីឡូក្រាម បានបញ្ចប់ទៅហើយកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅសង្វៀនបាយ័ន និងកាន់តែខិតជិតរកឃើញម្ចាស់ខ្សែក្រវាត់អមដោយទឹកប្រាក់ ៥០លានរៀល។

កីឡាករ វ៉ាន់ វឿន
បេក្ខភាពដែលជាប់មកជុំទី២ នេះមាន ៤នាក់ចុងក្រោយនេះរួមមាន ពេជ្រ អាទិទេព វ៉ាន់ វឿន រិទ្ធី សូសែន និងកីឡាករម៉ាឡេស៊ី អូម៉ា រេដវូហ្វ។ ក្នុងចំណោមបេក្ខភាពទាំង ៤នាក់នេះគឺមាន ២រូបរួមមាន អាទិទេព និង វ៉ាន់ វឿន ធ្វើបានល្អជាងគេក្នុងនោះ ៤ប្រកួតឈ្នះទាំង ៤ មាន ១២ ពិន្ទុពេញតែម្ដង។

កីឡាករ ពេជ្រ អាទិទេព
ចំពោះជុំទី២ នេះកីឡាករដែលឡើងមកទាំង ៤រូបនឹងត្រូវប្រកួតម៉ារ៉ាតុងយកខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋនេះតែម្ដង។ យ៉ាងណានៅថ្ងៃប្រកួតនោះគឺតម្រូវឲ្យបេក្ខភាពទាំង ៤នាក់ខាងលើចាប់ឆ្នោតប៉ះគ្នា បន្ទាប់មកឈ្នះឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រកួតយកខ្សែក្រវាត់។

កីឡាករ វ៉ាន់ វឿន
មកដល់វគ្គនេះមានមហាជនចាប់អារម្មណ៍ និងលើកមកជជែកច្រើនថាកីឡាករ ពេជ្រ អាទិទេព អាចនឹងត្រូវប៉ះជាមួយជើងខ្លាំងសេរីមុនគឺ វ៉ាន់ វឿន នៅវគ្គផ្ដាច់ព្រ័ត្រ ព្រោះមើលឃើញពីសមត្ថភាព បច្ចេកទេសក្បាច់គុនអ្នកទាំងពីរលេចធ្លោខ្លាំងតាំងពីវគ្គសន្សំពិន្ទុ។ ប៉ុន្តែប្រសិនបើចាប់ឆ្នោតប៉ះគ្នានៅប្រកួតដំបួងនោះនឹងមានអ្នកធ្លាក់មួយរូបហើយរវាង វ៉ាន់ វឿន និង ពេជ្រ អាទិទេព។
បញ្ជាក់ដែរថា វគ្គផ្ដាច់ព្រ័ត្រ ៤នាក់ចុងក្រោយខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៤គីឡូក្រាម នេះនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅសង្វៀនបាយ័ន។ អ្នកឈ្នះខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋនេះនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥០លានរៀល៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


