Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្តថៃ ចំនួន៣៩ ប្រឈមទឹកជំនន់ និងការបាក់ដី នៅចុងសប្តាហ៍នេះ

បានផុស

នៅ

នាយកដ្ឋានឧតុនិយមនៃប្រទេសថៃ បានចេញការព្រមានឲ្យខេត្តចំនួន៣៩ប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់និងបំណាក់ដី ជាពិសេសអ្នករស់នៅតាមដងទន្លេនិងតំបន់ភ្នំ នៅចុងសប្តាហ៍នេះ។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃសៅរ៍ទី៣១ខែឧសភាឆ្នាំ២០២៥, គ្រោះធម្មជាតិនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់កោះហៃណាន ជះឥទ្ធិពលមកលើប្រទេសថៃ បង្កជាភ្លៀងធ្លាក់ខ្លាំង។

ក្រៅពីជំនន់រហ័សនិងបំណាក់ដីហើយនោះ នាយកដ្ឋានឧតុនិយម ក៏ប្រកាសដែរថា រលកទឹកសមុទ្រAndaman នឹងមានកម្ពស់ដល់ទី១-២ម៉ែត្រ ដូច្នេះអ្នករស់នៅតាមឆ្នេរត្រូវប្រយ័ត្ន កុំចេញទូកផ្តេសផ្តាស ឬត្រូវស្តាប់ការជូនដំណឹងអំពីអាកាសធាតុ មុននឹងចេញសមុទ្រ។

ទឹកជំនន់នៅថៃ (រូបថត៖ Reuters)

ការព្រមាននេះកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលក្រុងបាងកកកំពុងចាត់វិធានការដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈទឹកទន្លេ ចៅប្រាយ៉ា កំពុងហក់ឡើងខ្លាំង។

រដ្ឋបាលក្រុងបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធទាំងឡាយត្រូវត្រៀមវិធានការទប់ទល់ ក៏ដូចជាចុះទៅពិនិត្យជញ្ជាំងការពារទឹកជំនន់និងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមដងទន្លេចៅប្រាយ៉ា ព្រមទាំងតាមប្រឡាយKhlong Bangkok Noi, Khlong Mahasawt និង Khlong Phrakhanong ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាងកក ប្រឈមគ្រោះទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម