ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់មន្ទីរពេទ្យកាល់ម៉ែតច្រានចោលសម្លេងតៗគ្នាថា ពេទ្យមានផ្ទុះកូវីដ១៩ រហូតឈានដល់ការបិទពេទ្យ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា មន្ត្រីជាន់ខ្ពស់នៃមន្ទីរពេទ្យកាល់ម៉ែត បានធ្វើការច្រានចោលនូវសម្លេងតៗមួយ ដែលនិយាយថា មន្ទីរពេទ្យកាល់ម៉ែតបានផ្ទុះកូវីដ១៩ រហូតឈានដល់ការបិទពេទ្យ ហើយថែមទាំងប្រាប់តៗគ្នាកុំឲ្យមកម្តុំពេទ្យកាល់ម៉ែតទៀតផង។
លោកវេជ្ជបណ្ឌិត ម៉ៅ រ៉ាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា សារជាសម្លេងនេះ កំពុងធ្វើឲ្យមានការភាន់ច្រឡំ និងចែករំលែកតៗគ្នា និងពេលនេះ មន្ទីរពេទ្យកំពុងប្តឹងទៅមន្ត្រីជំនាញ ដើម្បីរកម្ចាស់សម្លេងដែលបំផុសរឿងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សារជាសម្លេងមួយជិត១នាទី ដែលជាសម្លេងមនុស្សប្រុស បាននិយាយថា «អ្នកធ្វើការនៅកាល់ម៉ែតផ្ទុះកូវីដ១៩ហើយ ឥលូវថ្នាក់ដឹកនាំកំពុងស្វែងរកអ្នកធ្វើការនៅកាល់ម៉ែត្រ និងកំពុងស្រាវជ្រាវ ហើយសូមបងប្អូននៅភ្នំពេញកុំទៅប្លុកនោះ ហើយបើអ្នកជាប់ពាក់ព័ន្ធ ធ្លាប់ទៅកាល់ម៉ែតសូមធ្វើចត្តាឡីស័កនៅផ្ទះ១៤»។
លោកវេជ្ជបណ្ឌិត ម៉ៅ រ៉ាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត បន្ថែមថា នៅព្រឹកថ្ងៃនេះ មន្ទីរពេទ្យនឹងចេញជាប្រកាសព័ត៌មានមួយដើម្បីកុំឲ្យមាន ការយល់ច្រឡំ និងបញ្ជាក់ថា សារជាសម្លេងនេះមិនពិតនោះទេ គឺមន្ទីរពេទ្យនៅធ្វើការទទួលអ្នកជំងឺដដែល៕
ប្រភព ៖ នាយកដ្ឋានក្រសួងព័ត៌មានក្រសួងការពារជាតិ
កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


