ព័ត៌មានជាតិ
កសិករចាំបាច់ចងក្រងគ្នាជាសហគមន៍ ទើបមានប្រសិទ្ធភាពក្នុងការគាំទ្រពីរដ្ឋ ទៅលើទុន និងទីផ្សារ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរមុខដំណាំឱ្យបានជោគជ័យពិតជាពិបាក ជាពិសេសប្រសិនបើធ្វើវាតែម្នាក់ឯង ក្រសួងត្រៀមខ្លួនជួយលើការងារនេះ មិនថាជាទុន បច្ចេកទេស ឬទីផ្សារនោះទេ តែចាំបាច់ត្រូវចងក្រងគ្នាជាទម្រង់សហគមន៍ ទើបការជួយគាំទ្រនេះមានប្រសិទ្ធភាព។

ថ្លែងនៅក្នុងឱកាសចុះជួបជាមួយកសិករសមាជិកនៃសហគមន៍កសិកម្មទំនើប ពីសារៈសំខាន់នៃការវិវត្តន៍ខ្លួនទៅតាមតម្រូវការទីផ្សារ និងការធ្វើពិពិធកម្មមុខរបររបស់ខ្លួន ដើម្បីការពារពីហានិភ័យនៃការបន្តធ្វើផលិតកម្មលើប្រភេទដំណាំ ដែលតែងតែជួបបញ្ហាប្រឈម លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា ការងារដែលត្រឹមត្រូវ មិនមែនឃើញកសិករដាំដំណាំណាមួយដែលរកទីផ្សារបានហើយ ទៅជួយដោះស្រាយដើម្បីឱ្យកសិករបន្តដាំដំណាំដែលរកទីផ្សារមិនបាននោះទេ ការដោះស្រាយបែបនោះដោះបានតែមួយគ្រាប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ការងារដែលត្រឹមត្រូវបំផុត គឺការវិវត្តន៍ខ្លួនពីដំណាំដែលគ្មានទីផ្សារ ងាកទៅដាំដំណាំដែលមានទីផ្សារ ការវិវត្តន៍ខ្លួនពីការដាំដំណាំដែលមិនសូវចំណេញ ងាកទៅដំណាំដែលចំណេញជាងមុន ងាកពីស្រូវទៅម្ទេស ងាកពីស្រូវទៅបន្លែ ងាកពីដំឡូងមី ទៅកាន់ដំណាំដែលមានគុណតម្លៃ»។

លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍បន្តថា កន្លងមកតែងមានប្រជាកសិករដែលតែងតែសួរថា ប្រសិនបើធ្វើបែបនេះ តើដាំដំណាំអ្វីទើបទទួលបានផលចំណេញ? បកស្រាយជុំវិញបញ្ហានេះ លោក បានអះអាង ចម្លើយគឺមិនមាននោះទេ ព្រោះប្រសិនបើដាំដំណាំណាមួយត្រូវក្នុងពេលបច្ចុប្បន្ននេះ ក៏គង់តែខុសនៅក្នុងពេលណាមួយដែរ អ្វីៗតែងតែមានការប្រែប្រួលទៅតាមពេលវេលាជាក់ស្តែង។
ក្រសួងមិនមានចម្លើយណាដែលបញ្ជាក់ថា ដាំដំណាំអ្វីទៅចំណេញនោះទេ ប៉ុន្តែក្រសួងមានលទ្ធផលនៅក្នុងការជួយកាច់ចង្កូត និងជួយផ្តល់ដំបូន្មាន ដើម្បីនៅពេលដែលទីផ្សារចាល់ទៅលើដំណាំណាមួយក្រសួងនឹងជួយទៅបញ្ហាដើមទុន បញ្ហាបច្ចេកទេសនៅក្នុងការដាំដុះ បញ្ហាទីផ្សារ និងការគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មតម្លៃ។ មិនតែប៉ុណ្ណោះ ក្រសួងកសិកម្មក៏នឹងជួយទៅលើការគ្រប់គ្រងបន្ថែមទៀតផងដែរ។ លោក ឃឹម ហ្វីណង់ បន្ថែមបែបនេះ។

បកស្រាយជុំវិញចម្ងល់ដែលចោទថា ហេតុអ្វីចាំបាច់ចូលជាសហគមន៍? លោក ឃឹម ហ្វីណង់ បានបកស្រាយថា ក្រសួងក៏ចង់ជួយទៅដល់ប្រជាកសិករម្នាក់ៗដែរ ប៉ុន្តែប្រជាពលរដ្ឋមានរាប់លាននាក់ ដូច្នេះការជួយម្នាក់ៗ គឺកំពុងមានប្រសិទ្ធភាពនោះទេ ហើយក្រសួងក៏មិនដឹងថា តភ្ជាប់ទីផ្សាររបៀបណាដែរ និងដាក់ដើមទុនឱ្យខ្ចីនៅក្នុងរបៀបណាដែរ ហើយប្រសិនជួយម្នាក់ៗថ្ងៃណាទើបក្រសួងអាចជួយអស់។
ហេតុដូចនេះហើយ ពាក់ព័ន្ធនឹងរឿងនេះ មិនមែនក្រសួងកំណាញ់ទេ មន្ត្រីកសិកម្មភូមិក៏ចុះទៅជួយណែនាំដល់កសិករម្នាក់ៗនោះដូចគ្នាដែរ ប៉ុន្តែការជួយដល់កសិករម្នាក់ៗ គឺមានភាពយ៉ើតយ៉ាវ ដូច្នេះចាំបាច់ត្រូវប្រមូលផ្តុំជាសហគមន៍កសិកម្ម ក្រសួងជួយម្តងទាំងអស់តែម្តងដើម្បីឱ្យការងារនោះកាន់តែមានប្រសិទ្ធភាព៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


