សេដ្ឋកិច្ច
សហគមន៍កសិកម្មទំនើប ១៧ ទទួលបានការគាំទ្រទុនពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជិត ៩ លានដុល្លារ
សហគមន៍កសិកម្មទំនើបចំនួន ១៧ ទទួលបានការគាំទ្រទុនពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) សរុបជាទឹកប្រាក់ជិត ៩ លានដុល្លារអាមេរិក។ នេះបើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួកសិកម្ម នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

បើតាមលោក ឃឹម ហ្វីណង់ គម្រោងទុនសរុបជិត ៩ លានដុល្លារអាមេរិក ពី CASDP ក្នុងនោះ ២,៧ លានដុល្លារជាជំនួយឥតសំណង និងប្រមាណ ៦ លានដុល្លារ ទៀតជាកម្ចីដើមទុនការប្រាក់ទាប។
លោកក៏បានឱ្យដឹងបន្តថា មាន ១១ សហគមន៍នៃសហគមន៍ទាំង ១៧ នេះ គឺជាសហគមន៍កសិកម្មទំនើប ក្នុងនោះខេត្តសៀមរាប មានរហូតដល់ទៅ ៦ សហគមន៍ ដែលជាចំនួនច្រើនជាងគេក្នុងចំណោមខេត្តទាំង ៨ ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនៅក្នុងវគ្គនេះ។

សហគមន៍ទាំងនេះ គឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុននឹងគម្រោងដែលដឹកនាំដោយក្រសួងកសិកម្ម និងគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោកមួយនេះត្រូវបានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល ៦ ខែទៀត។
លោក ឃឹម ហ្វីណង់ បានបន្តថា ដោយហេតុផលនេះហើយទើបក្រុមការងារសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញពេលវេលា និងបង្កើនល្បឿនអនុវត្តផែនការវិនិយោគនៅតាមសហគមន៍នីមួយៗឱ្យបានទាន់ពេលនិងត្រឹមត្រូវទៅតាមនីតិវិធីតម្រូវ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


