សេដ្ឋកិច្ច
គម្រោងពិពិធកម្មកសិកម្មកម្ពុជា សម្រេចលទ្ធផលជាង ៨០% នារយៈពេល ៦ ឆ្នាំ
រយៈពេល ៦ ឆ្នាំចុងក្រោយ នៃការចូលរួមរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទុនវិនិយោគប្រមាណ ១០០លានដុល្លារ សម្រេចលទ្ធផលបាន ៨៦% នៃសូចនាករគោលដៅរបស់ខ្លួន។

លោក ឃឹម ហ្វីណង់ អ្នកពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖ «រយៈពេល ៦ ឆ្នាំចុងក្រោយនេះ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលដឹកនាំអនុវត្តដោយក្រសួងកសិកម្ម និងមានទុនវិនិយោគប្រមាណ ១០០ លានដុល្លារ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក សម្រេចលទ្ធផលបាន ៨៦% នៃសូចនាករគោលដៅរបស់ខ្លួន»។
ក្នុងនោះ សមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមាន ១.ផែនការអាជីវកម្ម៖ អនុម័តជាង ១០០ ជូនសហគមន៍កសិកម្ម ក្នុងនោះប្រហែលជាង ៦០ ផែនការអាជីវកម្ម ជួយទៅដល់សហគមន៍កសិកម្មទូទៅ និងប្រមាណជាង ៤០ ផែនការអាជីវកម្មផ្សេងទៀត ទៅដល់សហគមន៍កសិកម្មទំនើប, ២.ហេដ្ឋារចនាសម្ព័ន្ធ៖ សាងសង់ផ្លូវបាន ១៧០ គីឡូម៉ែត្រ, ៣.ប្រព័ន្ធស្រោចស្រព៖ គ្របដណ្តប់លើផ្ទៃដីជាង ៨,០០០ ហិកតា និងអ្នកទទួលផលដោយផ្ទាល់៖ កសិករជិត ២០,០០០គ្រួសារ។

លោកថា ពាក់ព័ន្ធទៅនឹងការអនុម័តគម្រោងទាំងអស់នេះ ចំពោះថវិកាសរុបជាង ១០០លានដុល្លារនោះក៏បានអនុវត្តបានច្រើន រហូតមកដល់ពេលនេះ បើជាជំនួយឥតសំណង គឺគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានជួយជាជំនួយឥតសំណងទៅដល់សហគមន៍កសិកម្មទាំងទំនើប និងទូទៅប្រហែលជា ៨,២ លានដុល្លារ ហើយជួយជាកម្ចីឥណទានការប្រាក់ទាបចំនួនជិត ២២ លានដុល្លារ។
អ្នកនាំពាក្យរូបនេះ បានបន្តថា នៅមានគម្រោងជាច្រើនទៀតដែលកំពុងដឹកនាំ និងចូលរួមអនុវត្តដោយក្រសួងកសិកម្ម ដែលកំពុងជះឥទ្ធិពលជាវិជ្ជមាន ដល់ការលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


