សេដ្ឋកិច្ច
សហគមន៍កសិកម្ម ៤ នៅបាត់ដំបង ទទួលបានជំនួយឥតសំណង ១៩ ម៉ឺនដុល្លារ
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា សហគមន៍កសិកម្មចំនួន ៤ នៅខេត្តបាត់ដំបង ទទួលបានជំនួយឥតសំណង ១៩ ម៉ឺនដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដើម្បីគាំទ្រដល់ផែនការវិនិយោគរបស់ខ្លួន។

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ លោក ឃឹម ហ្វីណង់ បានលើកឡើងថា សហគមន៍កសិកម្មចំនួន ៤ ទៀតនៅក្នុងខេត្តបាត់ដំបង ទទួលបានជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) សរុបជាទឹកប្រាក់ប្រមាណ ១៩ ម៉ឺនដុល្លារអាមេរិកដើម្បីគាំទ្រដល់ផែនការវិនិយោគរបស់ខ្លួន។
សហគមន៍ទាំង ៤ ដែលទើបទទួលបានជំនួយឥតសំណងនោះរួមមាន សហគមន៍កសិកម្មចម្រើនផលរាំងកេសី ទទួលបានទំហំទុន ៧៥៨០០ ដុល្លារ, សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ ទទួលបានទំហំទុន ៣៤៨៦៤ ដុល្លារ, សហគមន៍កសិកម្មកំពីងពួយបង្កើនផល ទទួលបាន ៥០៧៦៨ ដុល្លារ និងសហគមន៍កសិកម្មផលិតពូជស្រូវសង្ហាផល ទទួលបានទំហំទុន ២៩៤៨៨ ដុល្លារផងដែរ។

លោកបានបន្តដែរថា កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះត្រូវបានធ្វើឡើងរួមគ្នានៅមន្ទីរកសិកម្មខេត្តបាត់ដំបង រវាងគម្រោងCASDP ដែលជាគម្រោងរបស់ក្រសួងកសិកម្ម និងទទួលបានថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក ជាមួយនឹងសហគមន៍ផលិតស្រូវពូជចំនួន ៣ និងសហគមន៍ផលិតពោតក្រហមចំនួន ១ ។

គម្រោងនឹងផ្តល់ការគាំទ្រដើមទុនចំនួន ៤០% ដើម្បីឱ្យសហគមន៍អាចមានលទ្ធភាពវិនិយោគលើគ្រឿងម៉ាស៊ីន និងឧបករណ៍សម្ភារៈកសិកម្មចាំបាច់មួយចំនួន ដើម្បីបង្កើតប្រសិទ្ធភាពផលិតកម្មនៅតាមសហគមន៍នីមួយៗ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


