Connect with us

ព័ត៌មានជាតិ

ទន្ទឹមនឹងការប្ដឹងទៅតុលាការ ICJ សម្ដេច ហ៊ុន សែន ថា យន្តការចរចាផ្សេងទៀតក៏នៅបន្តជាមួយថៃ

បានផុស

នៅ

ថ្លែងចេញពីសមាជសភា នៅព្រឹកថ្ងៃចន្ទនេះ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទន្ទឹមនឹងការប្ដឹងទៅតុលាការអន្តរជាតិ ICJ កម្ពុជា នៅតែបន្តលើកទឹកចិត្តឱ្យប្រើយន្តការចរចាដោយសន្តិវិធីដែលមានស្រាប់រវាងកម្ពុជា និងថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប្រកាសរបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺកម្ពុជា នឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសលើប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីតែម្ដង ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយថៃ ជាជាងអង្គុយបក់ផ្សែង។

ជុំវិញការគ្រោងយកបញ្ហាព្រំដែនខាងលើទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្ដឹងទៅតុលាការអន្តរជាតិនេះ។ ប៉ុន្តែសម្ដេច ក៏លើកទឹកចិត្តដល់ភាគីទាំងពីរ កម្ពុជា និងថៃ បន្តប្រើយន្តការចរចាដែលមានស្រាប់បន្ថែមទៀតពាក់ព័ន្ធបញ្ហាព្រំដែននេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះថា៖ «យន្តការដែលមានស្រាប់ ត្រូវបន្តការចរចា មិនមានន័យថា យើងទៅតុលាការអន្តរជាតិឡាអេ យើងបោះបង់ចោលនូវយន្តការនៃការចរចានោះទេ»។ តាមសម្ដេចតេជោ គឺគណៈកម្មៈការព្រំដែនប្រទេសទាំងពីរ នៅបន្តការចរចា និងយន្តការដទៃទៀតនៅបន្តរក្សាទាំងអស់ គ្រាន់ថា លើកនេះ កម្ពុជាបបួលភាគីថៃដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ពាក់ព័ន្ធការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។

សម្ដេចតេជោ បានបញ្ជាក់ថា ការបបួលបែបនេះរបស់កម្ពុជា គឺជាការគួរសម ទុកមុខឱ្យគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ កម្ពុជា និងថៃ ហើយមិនមែនតែបញ្ហាតែកម្ពុជាទេ ក៏មានប្រទេសជាច្រើនដែលមានជម្លោះ គឺប្រើយន្តការបែបនេះ ដូចគ្នា។

ឆ្លើយតបសំណួរថា បើបបួលភាគីថៃមិនទៅ សម្ដេចតេជោ ថា «យើងត្រូវតែប្ដឹង»។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ថា «បើយើងមិនពឹងផ្អែកភាគីទី៣ គឺតុលារការអន្តរជាតិឡាអេដោះស្រាយទេ ជម្លោះបែបនេះ និងបន្តរាប់សិបរាប់រយឆ្នាំទៀត ដោះអត់ចប់ទេ»

ថ្លែងនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីជំហររបស់កម្ពុជា ដែលប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះ សម្ដេចធិបតីបានបញ្ជាឱ្យគណៈកម្មការព្រំដែនចម្រុះ (JBC) រៀបចំការប្រជុំ JBC ជាមួយភាគីថៃជាបន្ទាន់ ដើម្បីដោះស្រាយពាក់ព័ន្ធបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី កម្ពុជានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រឿងប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយថៃ ជាជាងអង្គុយបក់ផ្សែង។ បើទោះបីជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏ប៉ុន្តែ សម្ដេចធិបតី បានប្រកាសជាថ្មី ថា កម្ពុជានៅរក្សាសិទ្ធិការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់នូវកងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានចូលបូរណភាពទឹកដីកម្ពុជាដោយកម្លាំងកងទ័ពពីសំណាក់កងទ័ពថៃ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ វិនាទី មុន

ទន្ទឹមនឹងការប្ដឹងទៅតុលាការ ICJ សម្ដេច ហ៊ុន សែន ថា យន្តការចរចាផ្សេងទៀតក៏នៅបន្តជាមួយថៃ

ព័ត៌មានជាតិ៥ នាទីutes មុន

បច្ចុប្បន្នករណីឆ្លងថ្មីនៃមេរោគអេដស៍ ៤៤% គឺជាក្រុមយុវវ័យដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ

សន្តិសុខសង្គម១៥ នាទីutes មុន

ច្រកអន្តរជាតិកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បើកដំណើរការធម្មតា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

«ប្រតិបត្តិការ​សំណាញ់​ពីងពាង» អ៊ុយក្រែន​រៀបចំ​​១៨ខែ បំផ្លាញយន្តហោះ​ចម្បាំង​រុស្ស៊ី​អស់ ៧​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

របបយោធាមីយ៉ាន់ម៉ា​ប្រកាស​ពន្យា​របទឈប់បាញ់រយៈពេលមួយខែ​​​ម្តង​ទៀត​​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម