ព័ត៌មានជាតិ
សហគមន៍កសិកម្មទំនើបចំនួន៥ទៀត នឹងត្រូវបង្កើតត្រឹមដំណាច់ឆ្នាំនេះ ផ្ដោតលើដំណាំចន្ទី ស្រូវ នៅខេត្តភាគឧត្ដរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យដឹងថា នៅត្រឹមដំណាច់នេះ សហគមន៍កសិកម្មទំនើបចំនួន៥ នឹងត្រូវបង្កើតឡើង ដោយផ្ដោតលើដំណាំចន្ទី និងស្រូវនៅតាមខេត្តចំនួន៤ ក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យដឹងដូច្នេះ នៅក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភា លើប្រធានបទវិស័យកសិកម្ម នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖« តាមផែនការណ៍សហគមន៍កសិកម្មទំនើបចំនួន៥ទៀត នឹងត្រូវបង្កើតនៅត្រឹមដំណាច់ឆ្នាំ២០២៥ ដែលផ្ដោតលើដំណាំស្វាយចន្ទីចំនួន៣ និងស្រូវចំនួន២ នៅខេត្តចំនួន៤ គឺខេត្តសៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ និងបាត់ដំបង។ »។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាល បាននិងកំពុង បន្តបង្កើតសហគមន៍កសិកម្មទំនើបចំនួន១២សហគមន៍ បន្ថែមលើសហគមន៍កសិកម្ម ដែលមានស្រាប់ចំនួន២៦០១សហគមន៍។ សហគមន៍កសិកម្មទំនើប ត្រូវបានទទួលស្គាល់នៅខេត្តចំនួន៧ គឺ ខេត្តសៀមរាប, កំពង់ធំ,តាកែវ,កំពង់ឆ្នាំង កណ្ដាល, ត្បូងឃ្មុំ និងពោធិ៍សាត់ លើមុខដំណាំយុទ្ធសាស្ត្រសំខាន់ៗទៅលើដំណាំស្រូវ ស្វាយចន្ទី បន្លែ និងម្រេច ដែលគ្របដណ្ដប់លើផ្ទៃ ១១៤២១ហិកតា និងមានផលិតភាពប្រចាំឆ្នាំចំនួន១៩,៧៧លានដុល្លារ។

តាមសម្ដេចធិបតី ហ៊ុន ម៉ាណែត សហគមន៍កសិកម្មទំនើបចំនួន៦ កំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចីប្រាក់ទាប ក្នុងរង្វង់៧%ក្នុង១ឆ្នាំ សម្រាប់ការធ្វើទុនបង្វិលដែលមានទឹកប្រាក់សរុបប្រមាណ១,៩លានដុល្លារ។ រដ្ឋាភិបាល បានសម្រេចជាគោលការណ៍ដោយត្រៀមកញ្ចប់ថវិការពិសេសចំនួន៣៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាបដល់សហគមន៍កសិកម្មទំនើបរយៈពេល៣បន្ថែម គឺពីឆ្នាំ២០២៥ ដល់២០២៧។

គួរឱ្យដឹងថា វត្ថុបំណង នៃការបង្កើតសហគមន៍កសិកម្មទំនើប គឺប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ និងគុណភាព។
សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្ម រួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម ជាផ្នែកមួយនៃ«កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា» ដាក់ឱ្យអនុវត្តកាលឆ្នាំ ២០២៣។

លក្ខណៈពិសេសនៃសហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករ ជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួមប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាព ប្រកួតប្រជែងនៅលើទីផ្សារទាំងខាងផ្នែកគុណភាព ថ្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍ មុននឹងធ្វើការបែងចែកប្រាក់ចំណេញ ទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិក ម្នាក់ៗ។

ផលប្រយោជន៍នៃសហគមន៍កសិកម្មទំនើប គឺទទួលបានផលប្រយោជន៍រួមមាន៖ ការលើកកម្ពស់អំណាចចរចាទីផ្សារទាំងក្នុងការ ទិញធាតុចូល និងការលក់កសិផលរបស់សហគមន៍, ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ ចំណេញ ឱ្យបានជាអតិបរមាតាមរយៈអត្ថប្រយោជន៍ដែលទទួលបានពីសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale), ការទទួលបានការគាំទ្របច្ចេកទេសសម្ភារៈហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងការប្រឹក្សាយោបល់លើផលិតកម្ម កសិកម្មនិងការគ្រប់គ្រងមុខជំនួញប្រកបដោយវិជ្ជាជីវៈខ្ពស់។
លើសពីនេះទៀត ទទួលបានទីផ្សារកសិផលទូលំទូលាយ និងមានសមត្ថភាពអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា, ការកាត់បន្ថយហានិភ័យពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការធ្វើឱ្យប្រសើរឡើងនៃជីវភាពរបស់កសិករ ជាសមាជិក, ការទទួលបានការគាំទ្រលើទុនបង្វិល ប្រាក់កម្ចីសម្រាប់ប្រតិបត្តិការ និងការពង្រីកអាជីវកម្ម។

ពីសមាជដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្ត និងគ្របដណ្ដប់លើដំណាំដែលមានសក្ដានុពលខ្ពស់ផ្សេងទៀត ដូចជាដំណាំស្វាយចន្ទី កៅស៊ូ និងទុរេនជាដើម៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់