Connect with us

កីឡា

នេះ​មូលហេតុពិត នៅពីក្រោយការជ្រើសរើសលោក McConkey ជាគ្រូបង្វឹកថ្មីបន្តពី Munoz

បានផុស

នៅ

នៅរសៀលថ្ងៃ អង្គារ៍ ទី ៣ ខែ មិថុនា នេះក្លិបព្រះខ័នរាជស្វាយស្វាយរៀង បានប្រកាសតែងតាំងគ្រូបង្វឹកថ្មី មកជំនួសលោក Pep Munoz ជាផ្លូវការហើយ គឺអតីតគ្រូជំនួយលោក Matthew McConkey។

លោក Matthew McConkey
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញការសម្រេចចិត្តជ្រើសរើសលោក McConkey ជាគ្រូបង្វឹកថ្មីរបស់ព្រះខ័នរាជស្វាយរៀងសម្រាប់រដូវកាល ២០២៥-២០២៦ លោក Christopher Grant អ្នកចាត់ការទូទៅរបស់ក្លិប បានពន្យល់អំពីមូលហេតុសំខាន់ៗមួយចំនួន ដែលក្លិបជ្រើសយកបុរសសញ្ជាតិ អៀរឡង់ រូបនេះ។ លោក​គ្រូបង្វឹកម្នាក់ ដែលមានបទពិសោធ​ច្រើន​ជាមួយព្រះខ័នរាជស្វាយរៀងក្នុងនាមជាគ្រូជំនួយរយៈពេល ៤ ឆ្នាំមកហើយ ហើយលោកក៏បានយល់ច្បាស់រចនាសម្ព័ន្ធរបស់ក្លិប​ផងដែរ។ ជាមួយគ្នានេះ ការជោគជ័យដ៏ធំរបស់ព្រះខ័នរាជស្វាយរៀង ២ រដូវកាលចុងក្រោយនេះ លោកបានរួមចំណែកយ៉ាងធំ ក្នុងការជួយក្រុមកន្លងមក។

ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃ អង្គារ៍ ទី ៣ នេះ លោក Christopher Grant បានមានប្រសាសន៍ថា៖ «មូលហេតុជ្រើសរើសលោក Mathew McConkey ជាគ្រូបង្គោលថ្មីបន្តពីលោក Pep Munoz ដោយសារយើងបានដឹងហើយថា លោកគ្រូ McConkey បាននៅជាមួយក្លិបព្រះខ័នរាជស្វាយរៀង រយៈពេល ៤ ឆ្នាំ។ គាត់បានធ្វើការជាមួយ ២ គ្រូ គឺលោក Conor និងលោក Pep ដូច្នេះគាត់បានស្គាល់បរិយាកាសជុំវិញ បុគ្គលិក កីឡាករ ក៏ដូចជាលីគក្នុងប្រទេស កម្ពុជា របស់យើង»

លោក Christopher បានបន្ថែមទៀតថា ៖«មួយរយៈចុងក្រោយនៅពេលដែល ក្រុមរបស់យើងទទួលបានភាពជោគជ័យមួយចំនួន ដូចជាយើងឈ្នះពានលីគ ២ ឆ្នាំជាប់គ្នា ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក៏ជាចំណែកជាច្រើនរបស់លោកគ្រូ McConkey នៅក្នុងការនាំភាពជោគជ័យមកកាន់ក្លិបពួកយើង ហើយគាត់ជាមនុស្សម្នាក់ ដែលជាគន្លឹះសំខាន់ នៃការជោគជ័យទាំងអស់នោះ»

លោក Christopher Gran និងលោក Matthew McConkey

គួរបញ្ជាក់ថា លោក McConkey គឺជាគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណកម្រិត UEFA A License ហើយលោកបានចុះកិច្ចសន្យាជាមួយព្រះខ័នរាជស្វាយរៀង រយៈពេល ១ រដូវកាល អមជាមួយជម្រើសបន្ត ១ រដូវកាលបន្ថែមទៀត៕

រូបភាពក្រុមគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង
លោក Matthew McConkey

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៥ វិនាទី មុន

នៅ​​កណ្តាល​ទន្លេមេគង្គ​ កោះទ្រង់​ជា​កោះដំបូងគេក្នុង​ខេត្ត​ក្រចេះ មាន​អគ្គិសនី​ត​ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៣៧ វិនាទី មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

សេដ្ឋកិច្ច៤ នាទីutes មុន

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

កីឡា៤ នាទីutes មុន

មក​ដឹង​ពី​ជីវិត​កម្សត់​របស់​លោក​គ្រូ​ ផាត​ សូដា​ ធ្លាប់​យក​បាយ​វត្ត​ចិញ្ចឹម​ឪពុក​ពិការ​តាំង​ពី​ខ្លួន​នៅ​តូចៗ​

អត្ថាធិប្បាយ៩ នាទីutes មុន

បទវិភាគ៖«ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការសហប្រជាជាតិ គឺជាឱកាសមាសសម្រាប់កម្ពុជា»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម