ព័ត៌មានអន្ដរជាតិ
សង្រ្គាមពាណិជ្ជកម្ម៖ ក្ដីបារម្ភសកលកើនឡើង ជុំវិញការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ចិន
ក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម ក្តីបារម្ភលើការរឹតត្បឹតការនាំចេញរ៉ែកម្ររបស់ប្រទេសចិន បានហក់ឡើងកាលពីថ្ងៃអង្គារ ដោយគេឃើញក្រុមហ៊ុនផលិតរថយន្តសកល រួមទាំងមកពីសហរដ្ឋអាមេរិក ចេញការព្រមានពីផលប៉ះពាល់នៃវិធានការរបស់ចិន ដែលអាចបង្កការពន្យារពេល ឬបិទផលិតកម្ម ប្រសិនបើគ្មានដំណោះស្រាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ចិនរួមចំណែក ៩០ ភាគរយ លើការផលិតរ៉ែកម្ររបស់ពិភពលោក ដែលរ៉ែទាំងនោះត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ អវកាស ឈីប រថយន្តអគ្គិសនី ថាមពល និងអេឡិចត្រូនិកជាដើម។ បើតាមរ៉យទ័រ សហរដ្ឋអាមេរិកមានអណ្តូងរ៉ែកម្រតែមួយគត់ ហើយការផ្គត់ផ្គង់ភាគច្រើនគឺមកពីប្រទេសចិន។ ការរឹតត្បឹតការនាំចេញរបស់ចិន ដែលប្រកាសឡើងកាលពីខែមេសា ត្រូវបានធ្វើឡើងដើម្បីជាផ្នែកមួយនៃការសងសឹកទៅលើការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
បណ្ដាក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ គឺជាក្រុមចុងក្រោយគេដែលព្រមានថា ការរឹតត្បឹតការនាំចេញរបស់ប្រទេសចិន គំរាមកំហែងពីលទ្ធភាពនៃការបិទផលិតកម្ម និងធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់ពួកគេធ្លាក់ចុះ ក្រោយមានការត្អូញត្អែរស្រដៀងគ្នាពីក្រុមហ៊ុនផលិតរថយន្តផលិតរថយន្តអគ្គិសនីឥណ្ឌាកាលពីសប្តាហ៍មុន។
បើតាមអ្នកវិភាគ អ្វីដែលកើតឡើងនេះបង្ហាញពីអំណាចរបស់ប្រទេសចិន ចំពោះឧស្សាហកម្មរ៉ែក្រសំខាន់ៗ ដែលជាភាពខ្លាំងរបស់ចិន ក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក។
គួរគូសបញ្ជាក់ថា លោក ត្រាំ ដាក់ពន្ធលើចិនខ្ពស់រហូតដល់ ១៤៥ ភាគរយ ហើយចិនឆ្លើយតបវិញក្នុងអត្រា ១២៥ ភាគរយ មុនពេលភាគីទាំង ២ ចរចាគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែឧសភា ដោយព្រមព្រៀងទម្លាក់អត្រានោះជាគំហុករយៈពេល ៩០ ថ្ងៃ។

យ៉ាងណាមិញ ភាពតានតឹងកើនឡើងជាថ្មីកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយលោក ត្រាំ ចោទប្រកាន់ចិនថាបានរំលោភលើកិច្ចព្រមព្រៀងនោះ ដោយនិយាយក្នុងន័យថា ភាពយឺតយ៉ាវរបស់ចិនក្នុងការបន្ធូរបន្ថយការរឹតត្បឹតការនាំចេញរ៉ែកម្រ តំណាងឱ្យការរំលោភលើកិច្ចព្រមព្រៀង។
ការនាំចេញរ៉ែម៉ាញេទិក (Magnets) ដែលមានសារៈសំខាន់សម្រាប់ផលិតកម្មស្ទើរគ្រប់យ៉ាងចាប់រាប់តាំងពីរថយន្ត ដ្រូន រហូតដល់មនុស្សយន្ត និងមីស៊ីល ត្រូវបានជាប់គាំងនៅកំពង់ផែចិន ដោយត្រូវស្នើសុំការអនុញ្ញាតពីនិយតករ។ ការជាប់គាំងនេះ បានបង្កឱ្យមានការព្រួយបារម្ភនៅប្រទេសជាច្រើនចាប់តាំងពីជប៉ុន ដល់សហរដ្ឋអាមេរិក ខណៈគេពិបាកក្នុងការរកប្រភពជំនួសចិនសម្រាប់ការផ្គត់ផ្គង់។
រ៉យទ័របានផ្សាយដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះថា អ្នកការទូត ក្រុមហ៊ុនផលិតរថយន្ត និងនាយកប្រតិបត្តិក្រុមហ៊ុនផ្សេងៗទៀតមកពីឥណ្ឌា ជប៉ុន និងអឺរ៉ុប កំពុងស្វែងរកជំនួបជាបន្ទាន់ជាមួយមន្ត្រីចិន ដើម្បីជំរុញការអនុញ្ញាតនាំចេញរ៉ែកម្រឱ្យបានលឿន៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


