ព័ត៌មានជាតិ
កម្ពុជា-ចិន ចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ រវាងកំពង់ផែទាំងពីរ
នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ នាទីក្រុងអ៊ូស៊ី ប្រទេសចិន ភាគីកម្ពុជា-ចិន បានចុះហត្ថលេខារួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ រវាងកំពង់ផែនៃប្រទេសទាំងពីរ។

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះហត្ថលេខាជាមួយលោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ រវាងកំពង់ផែ (ជាំង អ៊ីន) ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងការវិនិយោគ។
ក្នុងឱកាសនោះ លោក Zhao Jianjun អភិបាលក្រុងអ៊ូស៊ី បានបង្ហាញពីគោលបំណងសំខាន់ ៣ របស់ក្រុង អ៊ូស៊ី រួមមាន៖ ទី១.ជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ), ទី២. ទាក់ទាញការវិនិយោគពីទីក្រុងអ៊ូស៊ី មកខេត្តព្រះសីហនុ និងទី៣. ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ទាក់ទិននឹងគោលបំណងទី១ លោកអភិបាលក្រុងអ៊ូស៊ីបានគូសបញ្ជាក់ពីចក្ខុវិស័យប្រកបដោយមហិច្ឆិតាក្នុងការទាក់ទាញវិនិយោគិនចូលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យបានដល់ចំនួន ៣០០ក្រុមហ៊ុន និងបង្កើតការងារបានចំនួន ៨០ ០០០ កន្លែង។ លោកក៏បានស្នើសុំការគាំទ្រក្នុងការអភិវឌ្ឍវិស័យថាមពលព្រះអាទិត្យ និងបៃតង និងបានសង្កត់ធ្ងន់លើតម្រូវការកាត់បន្ថយថ្លៃដឹកជញ្ជូន។
លើសពីនេះ លោកបានសម្តែងការសាទរចំពោះការហោះហើរត្រង់រវាងទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥កន្លងមកនេះផងដែរ។
លោកអភិបាលក្រុង ក៏ចាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនលើវិស័យដូចជា ការអប់រំ សុខាភិបាលនិងទេសចរណ៍វប្បធម៌ផងដែរ។
ជាការឆ្លើយតប លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា គោលដៅយុទ្ធសាស្ត្រទាំង ៣ ដែលស្នើឡើងដោយអភិបាលក្រុង គឺត្រូវបានបំពេញយ៉ាងពេញលេញជាមួយនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្តក៏បានលើកឡើងផងដែរ ពីចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន ដោយបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការជួយដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជាលទ្ធផល អភិបាលក្រុងអ៊ូស៊ី បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុងអ៊ូស៊ី កំពុងធ្វើការលើគម្រោងសាងសង់អគារសិក្សា បន្ថែមហើយ។ ភាគីទាំងពីរក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ជំរុញឱ្យប្រជាជននៅទីក្រុងអ៊ូស៊ី និងខេត្តព្រះសីហនុ ទៅកម្សាន្តនៅតំបន់ទេសចរណ៍រវាងខេត្តក្រុងទាំងពីរ និងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ផងដែរ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


