កីឡា
ផ្លូវការ! AFC ប្រកាសផ្តល់ ១កៅអីកន្លះដល់ក្លិបកម្ពុជា ក្នុងពាន Challenge League
នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានប្រកាសជាផ្លូវការ អំពីក្លិបដែលទទួលបានកៅអីចូលរួមប្រកួតក្នុងពានរង្វាន់លំដាប់ទី ៣ របស់ទ្វីបអាស៊ី AFC Challenge League សម្រាប់រដូវកាល ២០២៥-២០២៦។

ជាដំណឹងរីករាយ នៅរដូវកាល ២០២៥-២០២៦ AFC បានសម្រេចផ្តល់កៅអីដល់ក្រុមកម្ពុជាចំនួន ១កៅអីកន្លះ ដោយក្រុម ព្រះខ័នរាជស្វាយរៀង ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League នឹងត្រូវចូលវគ្គចែកពូលដោយស្វ័យប្រវត្តិ។ ចំណែកក្រុមជើងឯករង ភ្នំពេញក្រោន នឹងត្រូវចូលប្រកួតជម្រុះ (playoffs)។

ដើមឡើយក្រុម កម្ពុជា ទទួលបានត្រឹមតែកន្លះកៅអីប៉ុណ្ណោះ ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់លំដាប់ទី ៣ របស់ទ្វីប អាស៊ី សម្រាប់រដូវកាល ២០២៥-២០២៦ ប៉ុន្តែដោយសារក្រុមមកពីកូរ៉េខាងជើង មិនអាចទទួលបានអាជ្ញាប័ណ្ណពី AFC ទើប កម្ពុជា និងប្រទេសមួយចំនួនទៀត ទទួលបានកៅអីបន្ថែម។

ខាងក្រោមនេះ គឺជាក្លិបដែលទទួលបានកៅអីចូលវគ្គចែកពូល និងវគ្គជម្រុះ (playoffs) ក្នុងពាន AFC Challenge League៖

អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ