ព័ត៌មានអន្ដរជាតិ
ការនាំចេញសម្លៀកបំពាក់-វាយនភណ្ឌវៀតណាម កើនដល់ជាង ១៧ ប៊ីលានដុល្លារ ៥ ខែដើមឆ្នាំ
ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម បានលើសពី ១៧,៥៨ ប៊ីលានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ ដោយកើនឡើង ៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នៅថ្ងៃអង្គារនេះ ដោយស្រង់ទិន្នន័យពីសមាគមវាយនភណ្ឌ និងសំលៀកបំពាក់វៀតណាម (VITAS)។

ទន្ទឹមនឹងកំណើននៃការនាំចេញ ការនាំចូលសរុបវិញ មានចំនួន ១០,៦៣ ប៊ីលានដុល្លារ ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ចំនួន ៦,៩៥ ប៊ីលានដុល្លារ។
អនុប្រធាន និងជាអគ្គលេខាធិការ VITAS លោក Truong Văn Cẩm បានកត់សម្គាល់ថា ទោះបីជាមានបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជាភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនៃតម្រូវការសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់មួយចំនួនក្ដី ក៏សហគ្រាសវៀតណាមជាច្រើននៅតែរក្សាបាននូវស្ថិរភាពផលិតកម្ម ភាពប្រសើរឡើងបន្តិចម្ដងៗនៃប្រតិបត្តិការរបស់ពួកគេ និងការចូលទៅកាន់ទីផ្សារផ្សេងៗ។
ខណៈសហរដ្ឋអាមេរិកផ្លាស់ប្ដូរគោលនយោបាយពន្ធគយរបស់ខ្លួនលើប្រទេសជាច្រើន រួមទាំងវៀតណាមផងនោះ លោក Cẩm បានជំរុញឱ្យអាជីវកម្មវៀតណាម ស្វែងរកទីផ្សារផ្សេងៗទៀតដែលមានសក្តានុពលសំខាន់ៗ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


