ព័ត៌មានជាតិ
ខឹងចិត្តបងស្រីស្ដីបន្ទោសនិងទះ៣ដៃ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់រត់ទៅចង ក សម្លាប់ខ្លួន
ក្មេងប្រុសម្នាក់អាយុទើបតែ១២ឆ្នាំ ព្រោះខឹងបងស្រីស្តីបន្ទោសរឿងដើរលេងបន្តិចបន្ទួចនិងទះកំផ្លៀង៣ដៃ រត់ទៅចង ក សម្លាប់ខ្លួនស្លាប់ទាំងវ័យក្មេង។
ករណីនេះ ត្រូវបានគេប្រទះឃើញសពកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលប៉ុស្តិ៍អូរអំបិលបានប្រាប់ឲ្យដឹងថា ក្មេងប្រុសដែលចង ក សម្លាប់ខ្លួនមានឈ្មោះ រឿន បញ្ញា អាយុ១២ឆ្នាំ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ករណីនេះកើតឡើងដោយសារក្មេងប្រុសរូបនេះខឹងបងស្រីស្តីបន្ទោសពីរឿងដើរលេងទាំយប់ទាំងថ្ងៃមិនខិតខំរៀនសូត្រ និងបានទះកំផ្លៀងចំនួន៣ដៃ ទើបធ្វើឲ្យក្មេងប្រុសនោះខឹង យកខ្សែនីឡុងកាវសម្រាប់ចងមងប្រវែងប្រហែលជិត៣ម៉ែត្រ រត់ទៅចងកជាមួយដើមអាកាស្យាកម្ពស់ប្រហែល២ម៉ែត្រកន្លះបណ្ដាលឲ្យស្លាប់តែម្ដង។ ដោយបាត់យូនិងមានការសង្ស័យ បងប្អូនក៏បានដើរតាមរកក៏ប្រទះឃើញក្មេងប្រុសនេះបានចង ក ស្លាប់បាត់ទៅហើយ។

ក្រោយពីឃើញបែបនេះ ក៏នាំគ្នាធ្វើការសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ តែគ្រូពេទ្យបានពិនិត្យឃើញថាជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ រួចក៏ដឹកសពត្រឡប់មកផ្ទះ។នគរបាលប៉ុស្តិ៍បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្មេងប្រុសរូបនេះ កន្លងមកតែងតែគម្រាមក្រុមគ្រួសារពីចង់ចងក សម្លាប់ខ្លួនពេលគេខឹងម្តងៗ ។
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


