សន្តិសុខសង្គម
ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ
កាលពីម៉ោង១០ ព្រឹក ថ្ងៃទី ១ខែមេសា កុដិ១ខ្នង និងសម្ភារៈជាច្រើនទៀត ស្ថិតក្នុង វត្តបទុមស្រះឈូក ហៅវត្តភ្នំលៀប ភូមិភ្នំលៀបកេីត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅគ្មានសល់ ស្របពេលព្រះសង្ឃកំពុងរៀបចំទីតាំងធ្វើសង្ក្រាន្តក្នុងបុណ្យចូលឆ្នាំថ្មី។

អធិការនគរបាលស្រុកព្រះនេត្រព្រះ វរសេនីយ៍ទោ ទេព រដ្ឋា បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅម៉ោងប្រហែល ១០ព្រឹក ស្រាប់តែភ្លើងឆេះចេញពីកុដិមានទំហំ១៥ម៉ែត្រ x ៩ម៉ែត្រ ដំបូលប្រក់ក្បឿង និងជញ្ជាំងខាងលេីក្តា។ ហេតុការណ៍នេះ គឺដោយសារតែទុស្សេខ្សែរភ្លើងទើបបណ្តាលឲ្យ ភ្លើងឆាបឆេះសន្ធោសន្ធៅរាលដាលឆ្លងដល់កន្លែងជាច្រើនទៀត។
ក្រោយលោកនាយប៉ុស្តិ៍ ទទួលបានការហៅទូរស័ព្ទពីព្រះសង្ឈភ្លាម លោក វរសេនីយ៍ ទោ ទេព រដ្ឋាបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចំនួន៨ នាក់ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ២រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ២ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចុះជួយពន្លត់ភ្លើងដែលកំពុងឆេះក្នុងវត្ត។ ក្រោយការចុះជួយយ៉ាងសស្រាក់សស្រាំ រយៈពេល១ម៉ោងក្រោយមកទើបអគ្គីភ័យបានបានរលត់ទាំងស្រុង។

តាមប្រភពដដែលបានឱ្យដឹងថាសម្ភារ:ខូចខាចមានដូចជា រោងដែក២ ខ្នង រោងបុណ្យ បុស្បុក ១ គ្រឿង ស្រូវ ៨តោន ទូកស្មាច ១គ្រឿង ក្តាមឈូស១ គ្រែ១០ គ្រឿងបរិក្ខាចាន ឆ្នាំង គ្រឿងកាត់ដែក ផ្សាដែក ទូរទស្សន៍១ គ្រឿង ក្បឿង២០០០ សន្លឹក សរុបគិតជាទឹកប្រាក់អស់ប្រហែល១០ ០០០ដុល្លា៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


