ព័ត៌មានជាតិ
ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងគ្រប់អង្គភាពចំណុះ ពង្រឹងការងារសន្តិសុខសង្គម និងព្រំដែន
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទគ្រប់អង្គភាពចំណុះ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្ត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ត្រូវពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន។ បន្ថែមពីនេះ ត្រូវពង្រឹងការចុះផ្សព្វផ្សាយតាមវេទិការ សាធារណៈ អំពីគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពឱ្យបានផុលផុស និងបន្តធ្វើការស្រាវជ្រាវ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង។ ព្រមទាំងបន្តជំរុញដល់ពលរដ្ឋដែលទើបគ្រប់អាយុ និងហួសសុពលភាពប្រើប្រាស់ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់គ្នា,ពង្រឹងការកសាងជំរុំបន្ទាយ និងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ, ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ។
ចំណែកលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍លទ្ធផល កិច្ចប្រតិបត្តិការសម្រេចបានកន្លងមក និងធ្វើការផ្សព្វផ្សាយផែនការណ៍អនុវត្តការងារសម្រាប់ខែបន្ទាប់។ ក្រៅពីនេះក៏បានធ្វើការណែនាំបន្ថែមនូវការងារចាំបាច់ចំពោះមុខមួយចំនួនដល់កងកម្លាំងផងដែរ៕




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


