ព័ត៌មានជាតិ
ស្នងការខេត្តបន្ទាយមានជ័យ ជំរុញដល់កងកម្លាំងនគរបាលគ្រប់ផ្នែក បន្តពង្រឹងសន្តិសុខសង្គម និងព្រំដែន
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់កងកម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់ អំពីតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ពិសេសកិច្ចការងារសន្តិសុខសុវត្ថិភាពសង្គម និងសន្តិសុខតាមព្រំដែន។

ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ និងអប់រំចិត្តសាស្ត្រ ដល់កងកម្លាំងនគរបាលក្រោមឱវាទ ដើម្បីពង្រឹងប្រសិទ្ធភាពការងារជំនាញ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ក្រុមការងារប្រតិកម្មរហ័សតាមបណ្តាផែនជំនាញ និងអធិកា/រក្រុង/ស្រុកទាំង៩ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ/សង្កាត់។
ក្នុងកិច្ចប្រជុំដដែលនេះ លោកក៏បានជំរុញឱ្យពង្រឹងការអភិវឌ្ឍកសាងជុំរំបន្ទាយឱ្យមានភាពល្អប្រសើរដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ។ ព្រមទាំងពង្រឹងវិន័យការគ្រប់គ្រងកម្លាំង ដើម្បីធានាការអន្តរាគមន៍ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លើសពីនេះត្រូវពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ដើម្បីងាយស្រួលក្នុងការបំពេញការងារ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អផងដែរ៕




-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


