ព័ត៌មានជាតិ
ស្នងការខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែមិថុនា ឆ្នា២០២៤ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីតួនាទី ភារកិច្ច និងសិទ្ធប្រជាការពារ ក្រោមអធិបតីភាព លោក ឧត្តមសនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខត្តបន្ទាយមានជ័យ។

កម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការរងផ្នែកសេនាធិការ នាយផ្នែកនគរបាលក្រុង ស្រុកទាំង០៩ និងសិក្ខាកាមចំនួន ៤០នាក់។
លោកវរសេនីយ៍ឯក ឈឿង សម្បត្តិ នាយការិយាល័យកិច្ចការប៉ុស្តិ៍ បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាប្រធានសេនាធិការ។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកវ្គបណ្តុះបណ្តាលដល់គ្រូបង្គោលមកពីតាមបណ្តាអធិការដ្ឋាននគរបាល ស្រុក ក្រុង ទាំង០៩ ក្នុងរយៈពេល ១ថ្ងៃ។ ដើម្បីបង្ហាត់បង្រៀនបន្តដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ កម្លាំងប្រជាការពារដែលកំពុងបំពេញភារកិច្ចតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ជាការឆ្លើយតបនឹងសេចក្តីណែនាំលេខ០៣៧ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងចលនាប្រជាការពារ ដើម្បីចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងមូលដ្ឋាន អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធិភាពខ្ពស់។

ចំណែក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានលើកឡើងថា យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជារបស់អគ្គស្នងការរនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ប្រជាការពារ ដល់គ្រូបង្គោលតាមមកពីអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់កងកម្លាំងនគរបាល ពីសំណាក់កម្លាំងប្រជាការពារដែលជាកម្លាំងមួយយ៉ាងសំខាន់សំរាប់ទ្រទ្រង់សភាពការណ៍នៅតាមបណ្តាឃុំ សង្កាត់។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានស្នើសុំដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ ត្រូវធ្វើការងារដោយផ្ទាល់ជាមួយប្រជាការពារនៅថ្នាក់មូលដ្ឋាន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ហើយឱ្យចំទិសដៅដែលថ្នាក់ដឹកនាំបានកំណត់ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


