Connect with us

ព័ត៌មានជាតិ

ពីមណ្ឌលគិរី! រដ្ឋបាលសង្កាត់សុខដុម បំពាក់ភ្លើងសូឡាបំភ្លឺផ្លូវសម្រួលដល់ការធ្វើដំណើរនាពេលយប់

បានផុស

នៅ

រដ្ឋបាលសង្កាត់សុខដុម ក្រុងសែនមនោរម្យ នាខេត្តមណ្ឌលគិរី បានដំឡើងបង្គោលភ្លើង និងបំពាក់អំពូលភ្លើងសូឡា ដើម្បីបំភ្លឺផ្លូវ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាពេលយប់ និងជាផ្នែកមួយលើកកម្ពស់សោភណ្ឌភាពក្នុងមូលដ្ឋាន។ ការបំពាក់អំពូលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្រោមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី នេត ឆាយា ចៅសង្កាត់សុខដុម បានប្រាប់(កម្ពុជាថ្មី)ឱ្យដឹងថា ក្រោមកាrចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្តបន្ថែម រដ្ឋបាលសង្កាត់សុខដុម បានដំឡើងបង្គោលចំនួន ២២ដើម និងបំពាក់សូឡាបន្ថែមនៅទីសាធារណៈដើម្បីបំភ្លឺផ្លូវ និងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរនាពេលយប់។

លោកស្រីបន្តថា ព្រោះស្ថានភាពតាមដងផ្លូវពីមុន ថ្វីបើជាផ្លូវចាក់កៅស៊ូចូលមកទីរួមខេត្ត ប៉ុន្តែនៅចំណុចផ្លូវខ្លះក៏មានសភាពងងឹត ពិសេសគឺនៅទីតាំងម្ដុំផ្លូវបំបែកដែលប្រឈមហានិភ័យគ្រោះថ្នាក់កើតមានឡើងជាយថាហេតុផងដែរ។ លោកស្រីបញ្ជាក់ថា៖«ដូច្នេះក្នុងនាមអាជ្ញាធរឃុំសង្កាត់ប្រឹងប្រែងអភិវឌ្ឍក្នុងដែនមូលដ្ឋានបន្ថែមអត់ឈប់ឈរឱ្យបានល្អប្រសើរ។ ជាក់ស្តែង អំពូលសូឡា និងបង្គោល ដែលបានបំពាក់បន្ថែមតាមសងខាងផ្លូវដើម្បីបំភ្លឺ នឹងជួយសម្រួលដល់អ្នកបើកបរនៅពេលយប់ ព្រមទាំងបង្កើនសុវត្ថភាពបើកបរមួយកម្រិទៀត»។

បើតាមលោកស្រីចៅសង្កាត់ ការបំពាក់បន្ថែមនូវអំពូលនេះ អ្វីដែលកានតែពិសេសនោះគឺបានលើកកម្ពើសសោភណ្ឌភាពនៅក្នុងសង្កាត់ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថែមទៀតផង។ ទោះជាការបំពាក់អំពូលភ្លើងនេះមានចំនួនតិចក្តី ប៉ុន្តែគឺជាជំហានអភិវឌ្ឍនៅមុខបន្តិចម្តងៗ ធ្វើឱ្យពលរដ្ឋមូលដ្ឋានកាន់តែមានសុវត្ថិភាព ងាយស្រួលធ្វើដំណើរ និងលើកកម្ពស់ជីវភាពពលរដ្ឋ ក្នុងការប្រកបអាជីវកម្មផ្សេងៗ។

បន្ទាប់ពីបានឡើងកាន់តំណែងជាចៅសង្កាត់មក លោកស្រី នេត ឆាយា បានរៀបចំសួនបន្លែ  ដាំដើមឈើ និងចិញ្ចឹមសត្វ នៅបរិវេណរដ្ឋបាលសង្កាត់សុខដុម ដើម្បីជាគំរូដល់ប្រជាពលរដ្ឋយកទៅអនុវត្តនៅតាមមូលដ្ឋាន។ លោកស្រីធ្លាប់ថ្លែងថា៖«ខ្ញុំបានដាំដើមឈើដើម្បីបញ្ជាក់ឱ្យឃើញថាស្រុកយើងព័ណ៌បៃតង ដូច្នេះសង្កាត់ត្រូវមានភាពបៃតងដូចគ្នា។ ហើយរៀបចំសួនច្បារ ដាំបន្លែ និងចញ្ចឹមមាន់ ការធ្វើនេះមិនមែនសំដៅលើការលក់យកលុយទេ គឺជាចំណុចមួយដើម្បីឱ្យប្រជាពលរដ្ឋយកជាគំរូ ទៅអនុវត្តនៅតាមផ្ទះឬមូលដ្ឋានរបស់ខ្លួន»៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ វិនាទី មុន

ពីមណ្ឌលគិរី! រដ្ឋបាលសង្កាត់សុខដុម បំពាក់ភ្លើងសូឡាបំភ្លឺផ្លូវសម្រួលដល់ការធ្វើដំណើរនាពេលយប់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អ៊ីរ៉ង់​គំរាម​ថា ​មូលដ្ឋាន​ទ័ព​អាមេរិក​អាច​ត្រូវ​បាន​កំណត់​គោលដៅ

ព័ត៌មានជាតិ១៧ នាទីutes មុន

ប្រធានសហភាពសហជីព៖ បណ្តារោងចក្រសហគ្រាសក្នុងស្រុកមានការងារជាច្រើនសម្រាប់ពលរដ្ឋខ្មែរ វិលពីប្រទេសថៃវិញ

ព័ត៌មានជាតិ៥៣ នាទីutes មុន

សម្ដេចតេជោ ហៅពលករខ្មែរធ្វើការនៅថៃរូតរះវិលចូលប្រទេស ព្រោះយោធា និងអ្នកជ្រុលនិយមខ្លះនឹងធ្វើបាបខ្មែរ

ព័ត៌មានជាតិ៥៨ នាទីutes មុន

លោក នេត្រ ភក្រ្តា៖ សូមប្រយ័ត្នប្រយែងក្នុងការដកស្រង់ប្រភពព័ត៌មាន គ្រាជម្លោះព្រំដែនកម្ពុជា-ថៃ

Sokha Hotels

ព័ត៌មានពេញនិយម