ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាព ដើម្បីរឹតចំណងមិត្តភាពលើផ្នែកកងទ័ព
កម្ពុជា-វៀតណាម បានចុះហត្ថលេខាលើកំណត់ហេតុចងសម្ព័ន្ធមេត្រីភាពរវាងកងពលតូចលេខ៧០របស់កម្ពុជា ជាមួយកងពលធំថ្មើរជើងលេខ៣០១ និងបញ្ជាការដ្ឋានរដ្ឋធានី ហាណូយ នៃប្រទេសវៀតណាម ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងតាមរយៈ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ ដែលបានអញ្ជើញដឹកនាំគណ:ប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុចងសម្ព័ន្ធមេត្រីភាពជាមួយកងពលធំថ្មើរជើងលេខ៣០១ បញ្ជាការដ្ឋានរដ្ឋធានី ហាណូយ ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
ការដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំនេះ ដោយទទួលបានការអនុញ្ញាតពីក្រសួងការពារជាតិ និង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

កងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅលើបណ្តាញសង្គម នាថ្ងៃទី ២២ ខែមិថុនានេះថា៖« ការចងសម្ព័ន្ធមេត្រីភាពនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីរឹតបន្តឹងនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេឡើងថែមទៀតរវាងអង្គភាពទាំងពីរ»។
កងពលតូចលេខ៧០ គឺកើតចេញពីវរសេនាធំលេខ៧០ ដែលត្រូវបានសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យលេខ៥១ អនក្រ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

កងពលតូចលេខ៧០ មានភារកិច្ចលើកិច្ចការងារមួយចំនួនដូចជាគ្រប់គ្រងចំនួនទ័ព រៀបចំទុកដាក់ ថែរក្សាគ្រឿងបំពាក់ សម្ភារបច្ចេកទេស អាវុធយុទ្ធភ័ណ្ឌ គ្រាប់រំសេវ គ្រឿងយន្ត គ្រឿងចក្រ យុទ្ធោបករណ៍ ធានាបានសុវត្ថិភាព ត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ និងការពារក្បួនរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ។ កងពលតូចលេខ៧០ ក៏ជាតម្រួតយោធាដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្ដាប់ធ្នាប់យោធិន ត្រៀមកម្លាំងជាប្រចាំរង់ចាំបទបញ្ជា និងបានចូលរួមសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងអង្គរក្ស និងអគ្គស្នងការនគរបាលជាតិ សមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


