Connect with us

ព័ត៌មានជាតិ

មេបញ្ជាការតំបន់ ជំរុញកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពារជម្រកសត្វព្រៃ

បានផុស

នៅ

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជំរុញដល់កម្លាំងចម្រុះនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំឭកនេះ ធ្វើឡើងនាឱកាសលោក សោម ស៊ុន បានដឹកនាំសហការី​ ទៅសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំការងារ និងប្រគល់ភារកិច្ច ព្រមទាំងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងចម្រុះប្រចាំការ​ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ។ ពិធីនេះប្រព្រឹត្តទៅនៅតំបន់ភ្នំប្រង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៥។

លោក សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះទីបញ្ជាការស្រាលទាំងពីរ ដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ មិនឱ្យមានកើតឡើងជាថ្មីនូវបទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។ ជាមួយនោះដែរ ក៏បានចូលរួមទប់ស្កាត់ ការពារដីព្រៃរបស់រដ្ឋ ដែលជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ មិនឱ្យមានការបាត់បង់ទៅវិញ ឬមានការដាំដុះជាថ្មីជាកម្មសិទ្ធិឯកជនរបស់បុគ្គលណាបានឡើយ។


បន្ថែមពីនេះ លោកបានណែនាំដល់កងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដី​ឃុំ​ ភូមិ​ និង​ស្រុកប្រាសាទបល្ល័ង្ក ត្រូវខិតខំអប់រំផ្សព្វផ្សាយ​ច្បាប់​ លិខិត​បទដ្ឋាន​នានា​ ដែល​នៅ​ជា​ធរមាន​ជូន​ប្រជាពលរដ្ឋ ឱ្យ​បាន​យល់​ជ្រួតជ្រាប​ ដើម្បីកុំឱ្យមានការកាប់ទន្ទ្រាន ឬដាំដុះលើដីរបស់រដ្ឋ ដែលរដ្ឋកំពុងគ្រប់គ្រង និងផ្ទៃដីដែលតុលាការបានចេញដីកាដកហូតជាសម្បត្តិរដ្ឋរួចហើយ ដើម្បីចៀសវាងបញ្ហាប្រឈមចំពោះមុខច្បាប់ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានព្រមានថា ក្នុងករណីមេខ្លោង ឬជនល្មើសនៅតែរឹងទទឹងទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដែលខុសច្បាប់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ វិនាទី មុន

មេបញ្ជាការតំបន់ ជំរុញកម្លាំងចម្រុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពារជម្រកសត្វព្រៃ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ទីក្រុងធំៗនៅអាមេរិក ចាប់ផ្តើមបង្កើនកម្លាំងប៉ូលិសនិងប្រុងជើងការខ្ពស់ ត្រៀមការសងសឹករបស់អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីរ៉ង់ ប្រកាសថា អាមេរិក ចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ហើយ!

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលព័ត៌មានដែលផ្សាយថា កោះឬស្សីត្រូវបានវៀតណាមកាន់កាប់

សន្តិសុខសង្គម២ ម៉ោង មុន

មន្ត្រីប៉ុស្តិ៍នគរបាល វាលវង់ ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រគេនព្រះសង្ឃ ៤៨អង្គនៅវត្តព្រះពុទ្ធមានបុណ្យ

Sokha Hotels

ព័ត៌មានពេញនិយម