ព័ត៌មានជាតិ
ក្រុមការងារចម្រុះខេត្តកោះកុង ចុះអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តខេត្តកោះកុង
ក្រុមការងារចម្រុះ និងមន្ត្រីមន្ទីរបរិស្ថានខេត្ត នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ បានចុះអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តខេត្តកោះកុង ដែលមានការលួចសង់ខ្ទម និងតូបលក់ដូរបែបអនាធិបតេយ្យ។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ថ្លែងថា ប្រតិបត្តិការនេះត្រូវបានអនុវត្តឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ និងនីតិវិធីដូចខាងក្រោម៖ ការជូនដំណឹងឱ្យចាកចេញដោយស្ម័គ្រចិត្តចំនួន ០៣លើក រួចមកហើយពីសំណាក់រដ្ឋបាលស្រុកមណ្ឌលសីមា។ ២. ស្មារតីនៃកិច្ចប្រជុំរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ និង លទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយអំពី «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ជូនដល់តំណាងប្រជាពលរដ្ឋដែលបានចូលទន្ទ្រានកាន់កាប់ដីក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។


លោកប្រធានមន្ទីរបរិស្ថានខេត្ត បន្ថែមថា យោងតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី២២ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមអ្នកតាំងលំនៅខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្រេចចុះអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលរឹងរូសមិនព្រមរុះរើ និងចាកចេញតាមការណែនាំ។ វិធានការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។


កន្លងមក អាជ្ញាធរមានសមត្ថកិច្ចបានចុះផ្សព្វផ្សាយ ណែនាំ និងពន្យល់អំពីទិដ្ឋភាពច្បាប់ជាច្រើនលើកច្រើនសារ ដល់បុគ្គលដែលបានចូលមកកាប់គាស់ រុករាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ នៅចំណុចជ្រោះដំណាក់ក្បូន នៃឧទ្យានជាតិជួរភ្នំក្រវាញ។ ជាមួយគ្នានេះ អាជ្ញាធរក៏បានតម្រូវឱ្យពួកគាត់រុះរើសំណង់ និងចាកចេញពីតំបន់នោះជាបន្ទាន់ផងដែរ។
បច្ចុប្បន្ន សំណង់អនាធិបតេយ្យដែលបានសាងសង់ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនេះ មានប្រមាណជាង ១០០កន្លែង (រួមមាន ខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹក)។ សូមជម្រាបថា សកម្មភាពទន្ទ្រានកាន់កាប់ដីធ្លីក្នុងតំបន់ការពារធម្មជាតិខាងលើ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្ដន្ទាទោសតាមមាត្រា ៨៥១ ចំណុច (ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕ (អត្តបទ:សិរីវឌ្ឍនៈ)


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


