ព័ត៌មានជាតិ
ក្រសួងបរិស្ថានផ្អាកអាជីវកម្មខ្សាច់មួយកន្លែងនៅកោះកុង ព្រោះពិនិត្យឃើញថាអាចប៉ះពាល់ដល់ជម្រកអណ្ដើកហ្លួង
ក្រសួងបរិស្ថានផ្អាកទីតាំងអាជីវកម្មខ្សាច់១កន្លែង នៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលអាចបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ធ្វើការផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន និងត្រូវរៀបចំការវាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូងឱ្យហើយជាមុនសិនទើបអាចដំណើរការវិញបាន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា។

អ្នកនាំពាក្យបន្ថែមថា ទីតាំងអាជីវកម្មខ្សាច់បកមួយកន្លែង ដែលបានដំណើរការ ដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំ ចំនួនជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថាអាចបង្កហានិភ័យ ដល់ធនធានធម្មជាតិនៃស្ទឹងព្រែកកំពង់សោម។

លោក ខ្វៃ អាទិត្យា សង្កត់ធ្ងន់ថា៖«ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តអនុវត្តនូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឲ្យផ្អាកអាជីវកម្មខ្សាច់ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឲ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោមតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន។»។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងមានការចូលរួមពី អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន បានចុះពិនិត្យទីតាំងភ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុនត្រូវធ្វើការសិក្សាវាយតម្លៃពីការបង្កហានិភ័យ ដល់បរិស្ថាន ឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែខ្សាច់។ យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ។

លោក ខ្វៃ អាទិត្យា រម្លឹកថា កន្លងមកមានការចុះផ្សាយ និងសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួន អំពីករណីនេះ ប៉ុន្តែក្រុមការងារបានពិនិត្យឃើញថា សកម្មភាពរបស់ទីតាំងអាជីវកម្មខ្សាច់នៅទីនេះ មិនទាន់មានការបង្កបញ្ហា ឬផលប៉ះពាល់ដល់បរិស្ថាន ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយ។ អាជីវកម្មខ្សាច់នៅទីនេះ បានបើកដំណើរការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានជីកាយ និងបូមខ្សាច់ ទៅចាក់គរទុក មានរណ្តៅដីទំហំប្រហែល ១ហិកតា និងជំរៅ ៣,៥ម។ ទឹកហូរចេញពីគំនរខ្សាច់ ត្រូវបានបង្ហូរចូលក្នុងរណ្តៅដីវិញ ពុំមានទឹកហូរចូលក្នុងស្ទឹងទេ។ ជាមួយគ្នានេះ អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន ក៏បានឱ្យដឹងថា អាជីវកម្មខ្សាច់នេះ ពុំមានបង្កបញ្ហាប៉ះពាល់ដល់ការរស់នៅនិងបរិស្ថាននៅឡើយទេ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


