កីឡា
កីឡាករ រុន សុខជា លេចធ្លោខ្លាំងម្សិលមិញក្នុងការប្រកួតមិត្តជាមួយក្រុមប៉ូលីសវៀតណាម
កីឡាករទះ រុន សុខជា ល្ងាចម្សិលមិញនេះបង្ហាញទម្រង់លេងយ៉ាងល្អ និងលេចធ្លោខ្លាំងដោយផ្ដាច់បាល់ដាច់ៗធ្ងន់ក្នុងជំនួបមិត្តភាពអន្តរជាតិរវាងក្លឹបបាល់ទះវិសាខា ជាមួយក្រុមបាល់ទះនគរបាលក្រុងហូជីមិញក្នុងវិមានពហុកីឡដ្ឋានជាតិ។

រូបភាពលើផេកសហព័ន្ធបាល់ទះ
ការប្រកួតដែលធ្វើឡើងអស់រយៈពេល ៤សិតមកនេះគឺក្រុមបាល់ទះវិសាខារបស់កម្ពុជាបានយកឈ្នះលើក្រុមបាល់ទះនគរបាលក្រុងហូជីមិញ ដោយលទ្ធផល ៣-១។ ដែលជាការចាប់អារម្មណ៍ និងមើលឃើញថាលេចធ្លោខ្លាំងនោះគឺកីឡាករ រុន សុខជា ដែលលេងបានល្អខ្លាំងតាមរយៈការផ្ដាច់បាល់៣ម៉ែត្របានល្អ និងធ្ងន់ៗរបស់គេ។

រូបភាពលើផេកសហព័ន្ធបាល់ទះ
សុខជា មានបាល់លេងច្រើនក្នុងជំនួបម្សិលមិញនេះដោយអ្នកលើកបាល់ កែវ ស្រេងលីហួរ បានបោះទៅឲ្យគេផ្ដាច់ជាច្រើនគ្រាន់។ នេះអាចមកពី សុខជា ផ្ដាច់បានល្អរកពិន្ទុបានច្រើនទើបអ្នកលើកបាល់បោះបាល់ទៅបានច្រើនដូចនេះ។ កីឡាករពាក់អាវលេខ ២១ រូបនេះលេងដោយទំនុកចិត្តខ្ពស់ មិនបារម្ភច្រើន និងវាយផ្ដាច់បាល់អស់ៗតែម្ដង។
ក្រៅតែពីការលោតផ្ដាច់ហើយនោះ សុខជា ក៏វាយសេវាបានល្អដែរ ពោលធ្ងន់ហើយលឿន។ តាមរយៈចំណុចល្អទាំងនេះបានធ្វើឲ្យ រុន សុខជា លេចធ្លោខ្លាំងកាលពីម្សិលមិញនេះមិនចាញ់កីឡាករលេខ ៩ វឿន វាសនា ប៉ុន្មានទេក្នុងជំនួបមិត្តភាពអន្តរជាតិមួយនេះ។

រូបភាពលើផេកសហព័ន្ធបាល់ទះ
បញ្ជាក់ដែរថា ការប្រកួតបាល់ទះមិត្តភាពរវាងក្លឹបបាល់ទះវិសាខា របស់កម្ពុជា និងក្រុមបាល់ទះនគរបាលក្រុងហូជីមិញ នេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះដែរក៏ជាការប្រកួត ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ ជំនួបមិត្តភាពនេះក្លឹបបាល់ទះវិសាខា យកឈ្នះលើក្រុមមកពីវៀតណាមដោយលទ្ធផល ៣-១ (២២-២៥, ២៥-១៥, ២៥-១៨, ២៥-២១)៕




រូបភាពលើផេកសហព័ន្ធបាល់ទះ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


