Connect with us

ព័ត៌មានជាតិ

កសិករក្នុងស្រុកបន្ទាយមាសអាចរកប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមសត្វប្រចៀវ

បានផុស

នៅ

ប្រជាកសិករមួយគ្រួសាររស់នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត អាចប្រាក់ចំណូលបន្ថែមពីការចិញ្ចឹមសត្វប្រចៀវយកលាមកលក់ ដោយក្នុងមួយខែអាចលក់បានពី ២០ ទៅ ៣០ម៉ឺនរៀលក្នុងមួយសំបុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តេន សុខ ជាប្រជាកសិករចិញ្ចឹមសត្វប្រចៀវមួយរូប បានឲ្យដឹងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ថា គាត់បានចិញ្ចឹមប្រចៀវតាំងពីអំឡុងឆ្នាំ១៩៩០មកម្ល៉េះ ហើយគ្រួសារខ្លះមានចិញ្ចឹមរហូតដល់៤ទៅ៥សំបុក។ ការចិញ្ចឹមប្រចៀវងាយស្រួល ហើយអាចរកប្រាក់ចំណូលបន្ថែមបានគួរសម ដោយ១សំបុក អាចប្រមូលលាមកលក់បានពី២០ទៅ៣០ម៉ឺនរៀលក្នុងមួយខែ។ លោក តេន សុខ បន្តថា ការចិញ្ចឹមប្រចៀវគ្មានអ្វីពិបាកនោះទេ ឲ្យតែចេះធ្វើតែសំបុកឲ្យវានៅជាការស្រេច។ 

អ្នកចិញ្ចឹម និងប្រមូលទិញលាមកសត្វប្រចៀវ នៅភូមិពោធិ៍ ឃុំបន្ទាយមាសខាងកើតអ្នកស្រី ឈឹម សៀប បានប្រាប់ឲ្យដឹងដែរថា ការចិញ្ចឹមសត្វប្រចៀវ អាចធ្វើឲ្យគ្រួសារគាត់មានជីវភាពល្អប្រសើរឡើង។ អ្នកស្រី ថា បើមានតម្រូវការត្រឹម១ថ្ងៃ១តោន គាត់អាចរកទិញឲ្យបាន។ ជាទូទៅប្រចៀវ១សំបុក(ប្រើស្លឹកត្នោតប្រមាណ២០០ធាង) អាចផ្តល់ចំណូលបានពី២០ទៅ៣០ម៉ឺនក្នុងមួយខែ។

ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយមាស លោក គឹម វណ្ណី បានប្រាប់ឲ្យដឹងថា ស្រុកបន្ទាយមាសមានកសិករ២ឃុំចិញ្ចឹមសត្វប្រចៀវច្រើន គឺឃុំបន្ទាយមាសខាងកើត និងឃុំត្នោតចុងស្រង់។ ហើយស្រុកក៏មានសហគមន៍តំបន់ការពារធម្មជាតិ សត្វប្រចៀវភ្នំគៀនជុំព្រះគុហារហ្លួង នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិចមួយកន្លែងទៀត ដែលអាចប្រមូលអាចម៍ប្រចៀវបានក្នុងមួយថ្ងៃ ចន្លោះពី ៤០ ទៅ៥០ធុង(ធុងថ្នាំពណ៌លាបផ្ទះ)៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម