សេដ្ឋកិច្ច
តម្រូវការស៊ុតមាន់ និងទាកំពុងមានទីផ្សារ ជាមួយនឹងតម្លៃក៏ល្អជាងឆ្នាំមុន
កសិករដែលជាអ្នកចិញ្ចឹមមាន់ និងទាយកពង បានឱ្យដឹងថា មួយរយៈចុងក្រោយនេះ ពងមាន់ និងពងទានៅលើទីផ្សារឃើញថាមានទីផ្សារល្អគ្រាន់បើ ខណៈបច្ចុប្បន្នស៊ុតទាំងពីរប្រភេទនេះហាក់មានតម្រូវការច្រើនជាងមុន។

លោក មឿន ចាន់រិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកពង ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នតម្លៃពងមាន់នៅក្នុងកសិដ្ឋានរបស់លោកហាក់មានតម្លៃល្អប្រសើរជាងមុនបន្ដិច ប្រសិនបើធៀបនឹងកាលពីដើមឆ្នាំ២០២៦។

លោកបន្តថា តម្លៃពងមាន់អាចលក់ចេញទៅកាន់ទីផ្សារបានតម្លៃល្អជាងមុន ក៏ព្រោះតែអាជ្ញាធរ ពិសេសក្រសួងពាក់ព័ន្ធ បានធ្វើការទប់ស្កាត់ការនាំចូលពងមាន់ និងពងទាខុសច្បាប់ពីប្រទេសជិតខាងទាន់ពេលវេលា។
ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតដែរថា តាមរយៈការទប់ស្កាត់នេះ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករទាំងអស់ដែលមានមុខរបរចិញ្ចឹមមាន់ និងចិញ្ចឹមទាយកពងកាន់មានឱកាសក្នុងការលក់ផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ និងទទួលបានតម្លៃមួយល្អផងដែរ។
កសិដ្ឋានចិញ្ចឹមមាន់យកពងរបស់លោក មឿន ចាន់រិទ្ធ បានបើកដំណើរការឡើងមកនៅឆ្នាំ២០២១។ បច្ចុប្បន្នកសិដ្ឋានរបស់កសិកររូបនេះ មានមាន់សរុបជាង ២ម៉ឺនក្បាល ដែលអាចផលិតពងមាន់បានជិត ២ម៉ឺនគ្រាប់ក្នុងមួយថ្ងៃ។

ដោយឡែកមិនខុសគ្នាប៉ុន្មានពីកសិករខាងលើ លោក សៀវ វិសុទ្ធ ជាម្ចាស់កសិករចិញ្ចឹមទាយកពង «ខ្មែររីករាយ» ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ក៏បានប្រាប់ កម្ពុជាថ្មី ដូចគ្នាដែរថា តម្លៃពងទារបស់កសិដ្ឋានខ្មែរីករាយរបស់លោក រួមទាំងរបស់ប្រជាសហគមន៍ចិញ្ចឹមទាយកពងទាំងអស់ក្នុងទឹកដីស្រុកខ្សាច់កណ្ដាល ហាក់មានតម្លៃប្រសើរជាងមុនបន្ដិចផងដែរ។

លោកបន្តថា ពងទា១គ្រាប់ អាចបោះដុំចេញទៅកាន់ទីផ្សារបានចន្លោះពី ៤១០រៀល ទៅ ៤៥០រៀល អាស្រ័យទៅតាមតម្រូវការជាក់ស្ដែងដោយមិនគិតពីទីផ្សារតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ នោះឡើយ។
ម្ចាស់កសិដ្ឋានរូបនេះ បញ្ជាក់ដែរថា មូលហេតុដែលពងទាមានតម្លៃល្អជាងមុន នេះក៏ដោយសារតែអាជ្ញាធរបានធ្វើការទប់ស្កាត់រាល់ការនាំចូលពងទា និងពងមាន់ខុសច្បាប់ពីប្រទេសជិតខាងបានយ៉ាងទាន់ពេលវេលា។ ជាងនេះទៅទៀត ដោយតែបច្ចុប្បន្នប្រជាជនខ្មែរស្ទើរមួយប្រទេសបានធ្វើពហិការទំនិញរបស់ថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកវិញយ៉ាងច្រើនកុះករផងដែរ។


ក្នុងនាមជាម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង និងតំណាងឱ្យប្រជាសហគមន៍ចិញ្ចឹមទាយកពងទាំងអស់ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោក សៀវ វិសុទ្ធ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលជានិច្ចកាលបាន «ដុតដៃដុតជើង» ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសការលួចនាំចូលទំនិញខុសច្បាប់នានាពីប្រទេសជិតខាងក្នុងរយៈពេលចុងក្រោយមកនេះ។
តាមរយៈការទប់ស្កាត់ខាងលើ នឹងធ្វើឱ្យសហគ្រាស សិប្បកម្មក្នុងស្រុក រួមទាំងប្រជាកសិករទាំងអស់អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កបង្កើនផលរបស់ខ្លួនសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារវិញបានយ៉ាងឆាប់រហ័សផងដែរ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៨ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


