សេដ្ឋកិច្ច
ARDB ចង់បង្កើនទុនកម្ចីឱ្យបានលើស ១០០០ លានដុល្លារ
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចង់បង្កើនទុនកម្ចីឱ្យលើស ៥០០ លានដុល្លារ រហូតដល់ ១ ពាន់លានដុល្លារ ឬ ២ ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម។

លោក កៅ ថាច បានលើកឡើងក្នុងកិច្ចប្រជុំជាមួយបុគ្គលិកប្រចាំឆមាសទី១ឆ្នាំ២០២៥ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៥។
គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានផ្តល់ឥណទាន ប្រមាណ ៤៤០ លានដុល្លារ លើវិស័យកសិកម្ម ដើម្បីផ្តល់លទ្ធភាពបន្ថែមដល់អ្នកផលិតនិងប្រជាកសិករដើម្បីបង្កើនផលិតកម្ម និងជំរុញការនាំចេញ។
លោក កៅ ថាច អគ្គនាយក ARDB បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីតម្រូវការផ្នែកហិរញ្ញវត្ថុលើវិស័យកសិកម្ម រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់នូវកញ្ចប់ហិរញ្ញប្បទានជាបន្តបន្ទាប់ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងការផ្តល់ឥណទានទៅលើវិស័យនេះសំដៅជួយជំរុញផលិតកម្ម និងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន។

នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានចំណូលជាង ៥,៣ពាន់លានដុល្លារ ពីការនាំចេញកសិផល ប្រមាណ ១២លានតោន ទៅកាន់ ៩៥ប្រទេស កើនឡើងជាង ៣លានតោន ធៀបនឹងឆ្នាំ ២០២៣។
យោងតាមក្រសួងកសិកម្ម អនុវិស័យដំណាំ បានចូលរួមធំជាងគេនៅក្នុងវិស័យកសិកម្មទាំងមូល រហូតដល់ ៦១% ក្នុងឆ្នាំ ២០២៤ សម្រេចបានផលិតកម្មចំនួន ៣៩,៤ លានតោន កើនឡើង ២,៥៩ លានតោន ធៀបនឹងឆ្នាំ ២០២៣៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


