Connect with us

សេដ្ឋកិច្ច

​វិស័យ​ឧស្សាហកម្ម​កម្ពុជា ​រំពឹង​ទាក់​ទាញ​ទុន​វិនិយោគ​ដល់​ ២៨ ​ពាន់លានដុល្លារ​ ត្រឹមឆ្នាំ ២០២៦

បានផុស

នៅ

វិស័យ​ឧស្សាហកម្ម​កម្ពុជា ​រំពឹងទាក់ទាញទុនវិនិយោគដល់ជិត ​២៨ ​ពាន់លានដុល្លារ ​ត្រឹមឆ្នាំ ២០២៦ ​នេះ ​ខណៈវិស័យនេះ​នៅតែនាំមុខ ​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។​ នេះបើយោង​តាមក្រសួង​ឧស្សា​ហកម្ម​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ហែម វណ្ណឌី ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មានប្រ​សា​សន៍​នៅ​ក្នុង​សន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ​និង​លើកទិសដៅការងារឆ្នាំ២០២៦ ​នៅថ្ងៃ​ទី​ ២៣ ​ខែកុម្ភៈថា ​កម្ពុជា​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ​និង​កំពុង​ឈាន​ចូល​ដំណាក់​កាល​ថ្មី​នៃ​ការ​អភិវឌ្ឍ ​ជាមួយ​នឹង​គោលដៅ​ចាកចេញ​ពីឋានៈជាប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច​នៅ​ឆ្នាំ​២០២៩ ​និង​ចក្ខុវិស័យ​ឆ្នាំ ២០២៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់​។ ​

​រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្មអះអាងថា ទោះ​បីត្រូវ​ប្រឈមនឹង​ការរំលោភលើអធិបតេយ្យជាតិ ​ក៏សេដ្ឋកិច្ច​កម្ពុជា​សម្រេចបានកំណើន​ប្រមាណ​ ៥,២% ក្នុង​ឆ្នាំ​ ២០២៥ និង​ប្រមាណ ៥% នៃផលិតផលក្នុង​ស្រុក​សរុប (ផ.ស.ស.) សម្រាប់ ឆ្នាំ ២០២៦ ​ទ្រទ្រង់​ដោយ​វិស័យ​ឧស្សាហកម្ម ដែល​រំពឹង​ថា​មាន​កំណើន​ប្រមាណ ៧,២%។​

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ​អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា ​យល់ឃើញថា៖ «វិស័យ​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​រឹង​មាំ ​គឺវិស័យ​ឧស្សាហកម្មកម្មន្តសាល ​​បាន​ផ្ដល់​ការងារ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក»។

ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ​សម្រាប់មនុស្សម្នាក់ ​ត្រូវបានប៉ាន់ស្មានកើនឡើងដល់ ២.៨៥៨ ​ដុល្លារ ​ក្នុងឆ្នាំ២០២៥ និង​អាចឈានដល់ចំនួន ៣.០២០ ​ក្នុងឆ្នាំ២០២៦ ជាមួយនឹង​ទុន​បម្រុង​អន្តរជាតិ មាន​ចំនួន​ជាង ២៥ ពាន់លានដុល្លារ (២៥០៥១) នៅឆ្នាំ ២០២៥ ​និងជិត ២៨ ​ពាន់លានដុល្លារ (២៧៩៨៩) ​នៅឆ្នាំ ២០២៦។​

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំ​ទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារ ក្នុងនោះវិស័យឧស្សាហកម្ម បានទាក់ទាញទុនវិនិយោគជាង ៥,៦ ពាន់លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម