សេដ្ឋកិច្ច
ARDB ផ្តោតលើការជំរុញកញ្ចប់ហិរញ្ញប្បទានបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងបន្តការផ្តោតសំខាន់លើការជំរុញកញ្ចប់ហិរញ្ញប្បទានបៃតង ដែលទទួលបានការគាំទ្រពី Green Climate Fund (GCF) ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី ១២ ឧសភា ២០២៦ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងគោលដៅត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។
លោក កៅ ថាច បានណែនាំដល់ថ្នាក់ដឹកនាំធនាគារ ARDB ឱ្យចាប់យកឱសកាសនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គាំ ទ្រដល់ប្រតិបត្តិការធនាគារ និងការបម្រើសេវាអតិថិជន ពិសេសតាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) សំដៅសម្រេចបានគោលដៅជាធនាគារឌីជីថល។

ARDB នឹងបន្តពង្រឹង និងផ្តោតការយោគយល់ទុកដាក់បន្ថែមលើការកំណត់នូវកត្តាហានិភ័យនៃអាជីវកម្មនីមួយៗ ក្នុងស្ថានភាពនៃភាពមិនច្បាស់លាស់នៃប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចសកល និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពភូមិសាស្រ្តនយោបាយតំបន់ និងសកល។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃធនាគារ ARDB នឹងបន្តពង្រឹងការអនុវត្តហិរញ្ញប្បទានត្រីភាគី ដែលជានវានុវត្តន៍នៃយន្តការផ្តល់ហិរញ្ញប្បទានថ្មី។
លោកបណ្ឌិត កៅ ថាច ក៏បានរំលេចនូវភាពរឹងមាំនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ARDB ដែលជាធនាគារគោលនយោបាយ និងជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏មានទំនុក និងសុវត្ថិភាពខ្ពស់ ពិសេសប្រាក់បញ្ញើអតិថិជន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


