សេដ្ឋកិច្ច
ធនាគារ ARDB ចាប់ដៃជាមួយ GCF គ្រោងបញ្ចេញឥណទានបៃតង ៣០ លានដុល្លារ
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចាប់ដៃជាមួយមូលនិធិអាកាសធាតុបៃតង (GCF) គ្រោងផ្ដល់ហិរញ្ញប្បទានបៃតងទំហំ ៣០ លានដុល្លារ នៅដំណាក់កាលដំបូងទៅលើធុរកិច្ចបៃតង ដើម្បីចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

អគ្គនាយកនៃធនារគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក កៅ ថាច បានប្រាប់ឱ្យដឹងថា ARDB ទើបបញ្ចប់កិច្ចព្រមព្រៀងជាមួយមូលនិធិអាកាសធាតុបៃតង(GCF) ក្នុងការផ្ដល់ហិរញ្ញប្បទានបៃតងទំហំ ៣០ លានដុល្លារ។
ហិរញ្ញប្បទានបៃតង ពាក់ព័ន្ធនឹង ធុរកិច្ចបៃតង កសិកម្មចីរភាព ថាមពលព្រះអាទិត្យ ខណៈ ARDB បានផ្ដល់បញ្ចេញឥណទានបៃតងប្រមាណ ៤% នៃទំហំទ្រព្យសកម្មសរុបរបស់ធនាគារ។

ធនាគារ ARDB គឺជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល ក្រោមកិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ជលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាវិនិយោគ និងទុនបង្វិល ដល់សហគ្រាសធុនតូច និងមធ្យម រួមមាន៖ ស្រូវ-អង្គ, បន្លែ-ផ្លែឈើឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


