Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសធ្លាក់ចុះ នៅដើមសប្ដាហ៍នេះ

បានផុស

នៅ

តម្លៃហាងឆេងមាសបានធ្លាក់ចុះវិញនៅព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីបានកើនឡើងបន្តិចកាលពីសប្ដាហ៍មុន ពាក់ព័ន្ធ​នឹង​ព័ត៌​មាន​​​នៃ​​អត្រាការងារនៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់​កម្ពុជាថ្មីថា ហាង​ឆេង​មាស បានបើកផ្សារនៅក្នុងតម្លៃ ៤០២០ ដុល្លារ ​មួយ​តម្លឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​។ គិតត្រឹមម៉ោង ៩ ព្រឹកនេះ ហាងឆេងមាសកំពុងជួយដូរក្នុងតម្លៃ ៣៩៩៥ ដុល្លារ ក្នុងមួយ​តម្លឹង ពោល​គឺ​មាន​ការធ្លាក់ចុះ។

លោក ឡុង សំណាង បានឱ្យដឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក​បានទៅប្រជុំ​ជាមួយ​សហភាព​អឺរ៉ុបពាក់ព័ន្ធនឹងការបន្ថែម​ទៅលើការចំណាយថវិកាលើយោធាក្នុង​ការការពារអឺរ៉ុប​ទាំង​មូល​ ខណៈសមាជិកអឺរ៉ុបភាគច្រើនបានឯកភាពទៅ​លើគម្រោងខាងលើ។

លោក ឡុង សំណាង បានបន្ថែមថា៖ «ពាក់ព័ន្ធជាមួយនឹងពន្ធរបស់អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា​ ប្រ​សិន​​បើប្រទេសដែលបានចរចាជាមួយអាមេរិក​ ដែលសម្ពាធពន្ធបាន​ធ្លាក់​ចុះ ហ្នឹង​គឺល្អប្រសើរហើយ ប៉ុន្តែប្រទេសមួយចំនួន ដែលមិនទាន់បានចរចា ឬក៏ព្រម​ព្រៀងធ្វើកិច្ច​សន្យាជាមួយអាមេរិកទេ ពន្ធរបស់ពួកគាត់ នឹងចូលជាធរមាននៅថ្ងៃទី ០១ ខែសីហា ដូច​កាល​ពី​ខែមេសា ដែលបានប្រកាស»។

បើតាមលោក ឡុង សំណាង ព័ត៌មានទាំងពីរខាងលើ ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកមានភាពល្អប្រសើរ នៅ​ពេល​ដែលមានការ​ឯក​ភាព​ពីសហភាពអឺរ៉ុប និងការបន្ធូរបន្ថយពន្ធនៅក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​ជា​មួយអាមេរិក ខណៈសន្ទុះលុយដុល្លារអាមេរិកបាន​កើនឡើងនៅថ្ងៃនេះ បានធ្វើឱ្យហាង​ឆេង​មាស​ធ្លាក់​ចុះ។

នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសបានបើកផ្សារនៅក្នុងតម្លៃ ៤០២០ ដុល្លារ ក្នុងមួយតម្លឹង។ សម្រាប់​​ហាងលក់មាសក្នុងស្រុកនៅក្នុងរាជធានីភ្នំពេញ លក់ចេញ​ក្នុង​តម្លៃ ៤០១ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ វិនាទី មុន

ហាងឆេងមាសធ្លាក់ចុះ នៅដើមសប្ដាហ៍នេះ

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ធ្វើទស្សនកិច្ចនៅសិង្ហបុរី ដោយត្រៀមចុះ MOU ពាក់ព័ន្ធការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ ​​ពន្យារពេលចាប់ផ្ដើមអនុវត្ត «ពន្ធបដិការ» ដល់ថ្ងៃ ១ សីហា

ព័ត៌មានជាតិ១៦ នាទីutes មុន

ថ្នាក់ដឹកនាំកំពូលៗផ្ញើសារអបអរសាទរខួបលើកទី ១៧ នៃការដាក់បញ្ចូលប្រាសាទ​ព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ទន្ទឹម​បទឈប់បាញ់ថ្មី​នៅហ្គាហ្សារំពឹង​​​សម្រេចក្នុងសប្តាហ៍នេះ ការ​វាយ​​ប្រហារ​របស់​អ៊ីស្រាអែល​កាន់តែ​សាហាវ​​

Sokha Hotels

ព័ត៌មានពេញនិយម