Connect with us

សេដ្ឋកិច្ច

​តម្លៃហាងឆេងមាស​ បន្ត​ហក់ឡើងជិត ៥៧០០ ដុល្លារ មួយតម្លឹង បន្ទាប់ពីសញ្ញាវិជ្ជមានសង្គ្រាមអាមេរិក-អ៊ីរ៉ង់

បានផុស

នៅ

តម្លៃ​ហាងឆេង​មាស​បាន​បន្តហក់ឡើងដល់ ​៥៦៨៥ ​ដុល្លារ ​ក្នុងមួយតម្លឹង ​នៅ​ថ្ងៃព្រហស្បតិ៍ ទី ០៧ ឧសភា ២០២៦ នេះ ដោយ​សារ​សញ្ញាវិជ្ជមាន​នៃ​ការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ​ជាមួយនឹងការ​បើក​​ច្រក​សមុទ្រហ័មូស្ស​ឡើងវិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន ​PP Link securities ​បានឱ្យដឹង​ថា តម្លៃ​មាស​បាន​ហក់ឡើង ចាប់តាំងពីថ្ងៃពុធ​ បន្ទាប់ពីការលើកឡើងរបស់​លោក ​ដូណាល់ ត្រាំ​ ប្រធាន​ធិប​តី​សហ​រដ្ឋ​អា​មេរិក ​ដែលបង្ហាញ​សញ្ញាវិជ្ជមានអំពីកិច្ចចរចារវាងអាមេរិក​ ជាមួយអ៊ីរ៉ង់។

​លោក ឡុង សំណាង យល់ឃើញថា៖ «​នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​អំពីកិច្ច​ចរចាមួយទេ​ ប៉ុន្តែលទ្ធ​ផល​នៃ​ការ​ចរចា​មិន​ទាន់​មាន​សេចក្ដីចេញមក​ពេញលេញនោះទេ ​ទោះបីយ៉ាងណាក៏​ដោយ​ ក៏យើង​មើលឃើញពីតម្រុយនៅក្នុងការចរចាមួយនេះ ​អាចនឹង​មានរឿងរ៉ាវ​មួយ​ចំនួន​នឹងការប៉ះទង្គិច ​ឬមិន​យល់​ព្រម ​ហើយ​ក៏មានកត្តាមួយ​ចំនួន​ក៏យល់​ព្រម​ដែរ»។​

​លោក ដូណាល់ ត្រាំ បានប្រកាស​ថា ផែនការ «សេរីភាព» ដែលជាប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រកសមុទ្រ Hormuz នឹង​ត្រូវផ្អាកជាបណ្តោះអាសន្នសិន ​ហើយថា​ អាមេរិកត្រៀម​ចុះកិច្ច​ព្រម​ព្រៀង​ជាមួយអ៊ីរ៉ង់​។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍នេះ តម្លៃមាស នៅតាមបណ្តាហាងនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញ ៥៦៨ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម