កីឡា
សឿត បារាំង សម្រេចចិត្តចាកចេញពី ភ្នំពេញក្រោន មកព្រះខ័នរាជស្វាយរៀង ដោយសារកត្តាធំ ២
ខ្សែការពារស្លាបឆ្វេង សឿត បារាំង បានទម្លាយពីហេតុផលធំ ២ ដែលខ្លួនសម្រេចចិត្តចាកចេញពីទ្រនំចាស់ ភ្នំពេញក្រោន ផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលនេះ។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» អតីតខ្សែការពារស្លាបឆ្វេងរបស់ ភ្នំពេញក្រោន បានលើកឡើងថា៖ «ខ្ញុំមានអារម្មណ៍រីករាយ ដែលបានមកចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។ យើងដឹងហើយ ព្រះខ័នរាជស្វាយរៀង ជាក្រុមមួយដ៏ធំនៅក្នុងស្រុករបស់យើង។ ទាំងការរៀបចំ និងកីឡាករ គឺសុទ្ធតែល្អៗ។ ម្យ៉ាង ព្រះខ័នរាជស្វាយរៀង គឺត្រៀមខ្លួនការប្រកួតច្រើន មិនថាពានក្នុងស្រុក និងក្រៅស្រុក»។
សឿត បារាំង បានបន្តទៀតថា ៖«ខ្ញុំមកទីនេះ ដោយសារចង់ស្វែងរកបទពិសោធថ្មី ក៏ដូចជាការប្រកួតប្រជែងថ្មី។ អ៊ីចឹង នៅពេលខ្ញុំសម្រេចចិត្តមកទីនេះ ខ្ញុំគឺមានការប្តេជ្ញាចិត្ត ចំពោះការប្រកួតប្រជែង ដើម្បីប្រជែងកៅអី ១១ នាក់ដំបូង ក៏ដូចជាស្វែងរកអ្វីដែលថ្មី និងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ខ្លួនខ្ញុំផ្ទាល់ និងក្លិប»។

ខ្សែការពារស្លាបឆ្វេងវ័យ ២៥ ឆ្នាំបានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានផ្លាស់មកចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅរដូវកាលនេះ។ រូបគេបានលើកឡើងផងដែរ ចំពោះមូលហេតុដែលគេសម្រេចចិត្តចាកចេញពីទ្រនំចាស់ ភ្នំពេញក្រោន ផ្លាស់មកកាន់ ព្រះខ័នរាជស្វាយរៀង ដោយសារ គេចង់ស្វែងរកបទពិសោធថ្មី និងការប្រកួតប្រជែងថ្មីសម្រាប់អាជីពរបស់ខ្លួន។
ជាមួយគ្នានេះ បារាំង បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ថាគេនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកកៅអី ១១ នាក់ដំបូង។ ហើយនឹងប្រឹងប្រែងយ៉ាងណា ដើម្បីជួយក្លិបឱ្យឈ្នះពានផ្សេងៗសម្រាប់ការប្រកួតប្រជែងនៅរដូវកាលនេះ។
គួរបញ្ជាក់ថា សឿត បារាំង មុនផ្លាស់មកកាន់ក្លិបព្រះខ័នរាជស្វាយរៀង រូបគេគឺជាកីឡាករម្នាក់ ដែលត្រូវបានបណ្តុះបណ្តាលដោយក្លិប ភ្នំពេញក្រោន តាំងពីក្រុមយុវជន រហូតមកដល់ក្រុមធំ។

អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


