Connect with us

កីឡា

ក្តៅៗ! អតីតគ្រូព្រះខ័នរាជស្វាយរៀង លោក Pep ត្រូវបានប្រកាសទៅដឹកនាំក្លិបលីគកំពូលចិន

បានផុស

នៅ

ទីបំផុតលោក Pep Munoz រកបានក្លិបថ្មីដឹកនាំជាផ្លូវការហើយ បន្ទាប់ពីចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង នៃលីគកំពូល កម្ពុជា នៅរដូវកាលនេះ។

លោក Pep Munoz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៥ នេះ លោក Pep Munoz ត្រូវបានក្លិប Shenzhen Peng City នៃលីគកំពូលចិន ប្រកាសជាផ្លូវការក្នុងការទៅដឹកនាំពួកគេនៅរដូវកាលនេះ ដើម្បីជំនួសតំណែងគ្រូបង្វឹកសញ្ជាតិ អ៊ីតាលី លោក Christian Lattanzio ដែលបានចែកផ្លូវជាមួយក្លិបកាលពីពេលថ្មីៗនេះ។

គួរឱ្យដឹងថា ក្លិប Shenzhen Peng City គឺជាក្លិបមួយ ដែលស្ថិតនៅលីគកំពូលចិន ខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១៣ ក្នុងតារាងចំណាត់ Chinese Super League។

លោក Pep Munoz

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម