កីឡា
លោក Conor Nestor ម្សិលមិញស្វាយរៀងលេងមានប្រៀបជាង ប៉ុន្តែឱកាសគឺក្រុមរបស់លោកមានច្រើនជាង
គ្រូបង្វឹកក្រុមបាល់ទាត់បឹងកេត ថាការប្រកួតពានរង្វាន់សម្ដេចជោ លើកទី១៩ នៅជើងទី១ ជាមួយព្រះខ័នរាជស្វាយរៀង ម្សិលមិញនេះគឺក្រុមភ្ញៀវលេងមានប្រៀបជាងដោយសារជាក្រុមលំដាប់កំពូលនៅកម្ពុជាទៅហើយ ប៉ុន្តែការបង្កើតឱកាសគឺក្រុមរបស់លោកមានច្រើនជាង។

លោក Conor Nestor
លោក Conor Nestor បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតម្សិលមិញនេះថា លោកពិតជាពេញចំពោះការបង្ហាញទម្រង់លេងរបស់កូនក្រុម និងលទ្ធផលដែលពួកគេធ្វើបានជាមួយក្រុមព្រះខ័នរាជស្វាយរៀង។ ព្រះខ័នរាជស្វាយរៀងជាក្រុមលំដាប់កំពូលនៅកម្ពុជា ដូច្នេះច្បាស់ណាស់ការលេងម្សិលមិញនេះគឺពួកគេធ្វើបានល្អ និងបង្ហាញពីការមានប្រៀបជាង។ ប៉ុន្តែចំពោះការបង្កើតឱកាសលោកមើលឃើញថាកូនក្រុមរបស់លោកមានច្រើនជាងក្នុងការប្រកួតមួយនេះ។

លោក Conor Nestor
គ្រូបង្វឹករូបនេះបន្ថែមទៀត ការប្រកួតនេះលោកចម្លែកចិត្តបន្តិចដែរចំពោះអាជ្ញាកណ្ដាលដែលមិនផ្កល់ភាពវិជ្ជមានមកកាន់ក្រុមរបស់លោកជុំវិញការសកម្មភាពមួយចំនួននៅលើទីលាន ស្របពេលមើលទៅគួរតែផ្ដល់យុត្តិធម៌ ឬមានពិន័យកីឡាករជាដើម។ ការប៉ះគ្នានៅជើងទី២ អាចនឹងពិបាកបន្តិចសម្រាប់ក្រុមលោក ព្រោះក្រុមបឹងកេតមានភាពមមាញឹកច្រើន ២-៣ប្រកួតទៀតឯណោះ។ លោកនឹងព្យាយាមរៀបចំក្រុមឲ្យបានល្អដើម្បីត្រៀមនៅការប្រកួតជើងទី២ ពានរង្វាន់សម្ដេចតេជោនេះ។

ការប្រកួតម្សិលមិញ
បញ្ជាក់ដែរថា ការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ នៅទឹកដីបឹងកេតជាមួយក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងនេះបានត្រឹមលទ្ធផលស្មើ ១-១ ប៉ុណ្ណោះ។ ដោយឡែកមួយគូទៀតនោះគឺបានបញ្ចប់ទាំងពីរជើងហើយគឺក្រុមវិសាខាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ និងរង់ចាំ បឹងកេត ឬស្វាយរៀងដែលនឹងឡើងទៅប៉ះ។ ការប្រកួតជើងទី២ រវាងព្រះខ័នរាជស្វាយរៀង និង បឹងកេត នឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕


ការប្រកួតម្សិលមិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


