កីឡា
ក្រុមអ្នកព័ត៌មាន និងក្រុមអ្នកធនាគារ បានជួបគ្នានៅលើទីលានបាល់ទាត់ដើម្បីរឹតចំណងមិត្តភាព
ក្រុមអ្នកសារព័ត៌មាន (វ័យចាស់) បានប្រកួតកីឡាបាល់ទាត់ជាមួយ សមាគមធនាគារនៅកម្ពុជា (ABC) នៅតារាងបាល់ទាត់ NBC Sports ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព។

ក្រុមបាល់ទាត់សារព័ត៌មាន ដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News និង មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានជិត ៣០នាក់មកពី សារព័ត៌មានកម្ពុជាថ្មី ទីភ្នាក់ងារព័ត៌មានជាតិ (AKP), សារព័ត៌មានឌីជីថលថ្មីថ្មី, សារព័ត៌មាន AMS, សារព័ត៌មាន KiriPost, សារព័ត៌មានភ្នំពេញប៉ុស្តិ៍, សារព័ត៌មាន KhmerTime, សារព័ត៌មាន CCTimes ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។

សម្រាប់ក្រុមសមាគមធនាគារនៅកម្ពុជា ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងជាអគ្គនាយកនាយកប្រតិបត្តិ និង នាយកប្រចាំប្រទេសនៃធនាគារ Maybank (Cambodia) ព្រមជាមួយសមាជិករបស់សមាគម ដែលថ្នាក់ដឹកនាំរបស់ធនាគារនានានៅកម្ពុជា ប្រមាណជាង ៣០រូប ដូចជា ប្រធាននាយកប្រតិបត្តិ Cambodia Post Bank, ប្រធាននាយកប្រតិបត្តិ ធនាគារ FTB, ប្រធាននាយកប្រតិបត្តិ ធនាគារ CIMB, ប្រធាននាយកប្រតិបត្តិ ធនាគារ Bred Bank។
បន្ថែមពីនេះ មានប្រធាននាយកប្រតិបត្តិ ធនាគារ Hattha Bank, ប្រធាននាយកប្រតិបត្តិ ធនាគារ IBank, ប្រធាននាយកប្រតិបត្តិ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ, អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ធនាគារ KB Prasac, អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ ធនាគារ PPCB Bank, តំណាងមកពីធនាគារ Acleda Bank, ធនាគារ Campu Bank, ធនាគារ J Trust Royal Bank, តំណាងធនាគារ Sathapana Bank និងធនាគារផ្សេងៗទៀត។

ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមអ្នកសារព័ត៌មាន និងសមាគមធនាគារនៅកម្ពុជា ប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។ ក្នុងការប្រកួតលើវាលស្មៅសប្បនិម្មិត ៣ តង់សរុបចំនួន ៩០នាទី កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក។
ក្រុមអ្នកសារព័ត៌មាន (វ័យចាស់) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចូលរួមឧបត្ថម្ភ និងទ្រទ្រង់គ្រប់ការប្រកួតរបស់ក្រុមអ្នកសារព័ត៌មាន៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


