Connect with us

កីឡា

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គាំទ្រ​ចំពោះ​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Daiichi Junior Cup 2026

បានផុស

នៅ

លោក​ វ៉ាត់​ ចំរើន​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​គាំទ្រ​ទាំង​ស្រុង​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​យុវជន​ពាន​រង្វាន់​ Daiichi Junior Cup 2026​ និង​រួម​ចំណែក​ជំរុញ​ឲ្យ​កម្មវិធី​នេះ​ដំណើរ​ដោយ​រលូន​ និង​ទទួល​បាន​ភាព​ជោគជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់

លោក​ វ៉ាត់​ ចំរើន​ តំណាង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​ថា​ ក្នុង​នាម​ក្រសួង​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​បាន​រង្វាន់​ Daiichi Junior Cup 2026​ ដែល​នឹង​ចាប់​ផ្ដើម​នា​ពេល​ឆាប់​ខាង​មុខ​នេះ។​

ថ្នាក់ដឹកនាំ​កីឡា​នៅ​កម្ពុជា​ខាង​លើ​បន្ថែម​ទៀត​ថា​ សកម្មភាព​កីឡា​ប្រសិន​បើ​មិន​មាន​ការ​ចូលរួម​ពី​សំណាក់​ឯកជន​មិន​អាច​រៀបចំ​បាន​ល្អ​ និង​មាន​ភាព​អធិអធម​នោះ​ទេ។​ បាល់ទាត់​ជា​កីឡា​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ទូទាំង​ពិភពលោក​ ដូច្នេះ​ការ​ប្រកួត​ពាន​រង្វាន់​យុវជន​នេះ​ក៏​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ និងត្រឹមត្រូវ​តាម​កម្រិត​មួយ​ដែល​មាន​សុវត្ថិភាព​ និង​អាច​ទទួល​យក​បាន។​

លោក វ៉ាត់​ ចំរើន

រដ្ឋលេខាធិការ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ក្រសួង​ និង​ភាគី​ពាក់ព័ន្ធ​នឹង​ជួយ​ជំរុញ​លើក​ទឹកចិត្ត​ដល់​ស្ថាប័ន​រៀបចំ​ និង​សហការ​ជួយ​លើ​លក្ខណៈ​បច្ចេកទេស​ផ្សេងៗ​ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​បាល់ទាត់​មួយ​នេះ​ដំណើរ​ការ​ទៅ​ដោយ​រលូន​ និង​ទទួល​បាន​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់។​

ទិដ្ឋភាព​សន្និសីទ

បញ្ជាក់​ដែរ​ ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​យុវជន​ Daiichi Junior Cup 2026 ​គឺ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនភីកឌីជីថល និង​ដៃគូ​សហការ​មួយ​ចំនួន។​ ពាន​រង្វាន់​នេះ​មាន​ពីរ​កម្រិត​គឺ​ U-12 និង​ U-14 ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​នៅ​ ៣រាជធានី-ខេត្ត​ រួម​មាន​នៅ​ភ្នំពេញ​ បាត់ដំបង​ សៀមរាប​ និង​ត្រូវ​ជា​ ៥កម្មវិធី​ប្រកួត។​ ការ​ប្រកួត​ជម្រុះ​លើក​ទី១​ នៅ​ថ្ងៃ​ទី២៤​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​តារាង​បាល់ទាត់​ Pekmi Field។​ នៅ​ព្រឹក​ថ្ងៃ​ទី១​ ខែ​ឧសភា​ ២០២៦​ នេះ​ ភីកឌីជីថល​ ដែល​ជា​អ្នក​រៀបចំ​បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ប្រកាស​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​ការ​ផង​ដែរ​នៅ​ទីស្នាក់​ការ​ NOCC​ ដោយ​មាន​លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ និង​តំណាង​ដៃគូ​សហការ​ រួម​ទាំង​កីឡាករ​មួយ​ចំនួន​ចូលរួម​ផង​ដែរ៕​

ទិដ្ឋភាព​សន្និសីទ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម