Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

បានផុស

នៅ

ទីភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​របស់​អ៊ុយក្រែន​មួយ​រូប ដែល​បម្រើការ​ឲ្យ​អង្គភាព​សន្តិសុខ SBU ត្រូវបាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​បាញ់សម្លាប់នៅ​រដ្ឋធានី​កៀវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ទី១០​ខែ​កក្កដា​ឆ្នាំ​២០២៥។

CCTV បង្ហាញពីចារកម្ម​អ៊ុយក្រែន​ដើរចុះជណ្តើរ មុនពេលគាត់ត្រូវបានគេបាញ់សម្លាប់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះត្រូវបានគេស្គាល់ថាជាវរសេនីយ៍ឯក Ivan Voronych។ លោក​ត្រូវបាន​គេ​វាយប្រហារនៅតំបន់ចំណតរថយន្តក្នុងសង្កាត់ Holosiivskyi។ កាមេរ៉ា​​​សុវត្ថិភាព​នៅ​ក្បែរ​នោះ ថត​បាន​​បុរស​ម្នាក់ដែល​​ដើរ​​សំដៅ​ទៅ​រក​លោក Voronych ហើយ​​បាន​បាញ់​​​គាត់​ជា​ច្រើន​គ្រាប់ ​មុន​នឹង​រត់​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ។

វរសេនីយ៍ឯក Voronych បានធ្វើការជាមួយ SBU តាំងពីឆ្នាំ​២០១៤ ហើយបានចូលរួមនៅក្នុងប្រតិបត្តិការសម្ងាត់កំពូលប្រឆាំងនឹងគោលដៅរុស្ស៊ី។ មន្ត្រី​អ៊ុយក្រែន​និយាយ​ថា លោក​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​បេសកកម្ម​ដែល​រំខាន​ដល់​សកម្មភាព​យោធា​រុស្ស៊ី។

ប៉ូលិស និង​អ្នក​ស៊ើបអង្កេត SBU កំពុង​ចាត់​ទុក​ការ​សម្លាប់​នេះ​ថា​ជា ​ការ​ធ្វើ​ឃាត​ដែល​​មាន​ការ​គ្រោង​ទុក​មុន។ ការស៊ើបអង្កេតពេញលេញកំពុងដំណើរការ ហើយសមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យ។

ការវាយប្រហារនេះ កើតឡើងនៅពេលដែលអ៊ុយក្រែនបន្តប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ រួមទាំងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក​ពី​រុស្ស៊ី។ ក្រុមមន្ត្រីជឿថា ការបាញ់ប្រហារនេះ អាចពាក់ព័ន្ធទៅនឹងសង្រ្គាមដែលកំពុងបន្ត និង​កិច្ចការ​ចារកម្ម​រវាង​ភាគី​ទាំង​ពីរ។

ការសម្លាប់នេះ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយទៅលើភ្នាក់ងារ​ចារកម្ម​របស់អ៊ុយក្រែននៅក្នុងរដ្ឋធានី​កៀវ ចាប់តាំងពីការលុកលុយពេញទំហឹង​​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២២៕

CCTV បង្ហាញពីឃាតករដែលត្រូវគេរាយការណ៍ថាកំពុងរត់​គេច​ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារ

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម