Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ស្នើកញ្ចប់ថវិកាជិត ៨ពាន់លានដុល្លារពីអឺរ៉ុប ដើម្បីចាប់យក «ឱកាសមាស» រយៈពេលខ្លីលើសមរភូមិ

បានផុស

នៅ

ប្រទេសអ៊ុយក្រែន កំពុងតែទទូចស្នើសុំឱ្យដៃគូសហភាពអឺរ៉ុបទាំងអស់ បង្វែរទឹកប្រាក់ចំនួន ៦,៦ពាន់លាន​អឺរ៉ូ ឬប្រហែល ៧,៥​ពាន់លានដុល្លារ ដែលមានស្រាប់នៅក្នុងមូលនិធិសន្តិភាពអឺរ៉ុប យកមកធ្វើជាជំនួយយោធាជំនួសវិញ។ នេះ​បើយោងតាមការចុះផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តដង្ហោយហៅរកជំនួយជាប្រញាប់នេះ គឺដោយសារតែភាគីអ៊ុយក្រែនសម្លឹង​ឃើញថា ពួកគេកំពុងមាន «ឱកាសមាស» ក្នុងរយៈពេលពី ៦ ទៅ ៩ខែខាងមុខ ដើម្បីវាយបក និងដណ្តើមប្រៀបនៅលើសមរភូមិ។

យ៉ាងណាមិញ តម្រូវការការពារជាតិសរុបរបស់អ៊ុយក្រែនសម្រាប់ឆ្នាំនេះ មានទំហំធំធេងខ្លាំងណាស់ ដោយត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ទៅប្រហែល ១៣៦ពាន់​​អឺរ៉ូឯណោះ។ នៅក្នុងលិខិតមួយដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters យកមកពិនិត្យ លោក Mykhailo Fedorov ដែលជា​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា កញ្ចប់ថវិកាជាតិផ្ទាល់ខ្លួនរបស់អ៊ុយក្រែន អាចជួយរ៉ាប់រងបានត្រឹមតែប្រហែល ៥៣ពាន់​លាន​ដុល្លារ​អឺរ៉ូប៉ុណ្ណោះ ដែលនេះជាហេតុធ្វើឱ្យពួកគេត្រូវការជំនួយបន្ថែមពីខាងក្រៅយ៉ាងខ្លាំង ដើម្បីទប់ទល់​នៅ​ក្នុងសង្គ្រាមជាមួយ​រុស្ស៊ី៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម