Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់មីស៊ីល និងដ្រូនរុស្ស៊ី ធ្លាក់ស្រោចលើក្រុងធំៗ៣ របស់អ៊ុយក្រែន សម្លាប់មនុស្ស ១០នាក់

បានផុស

នៅ

សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលឈានចូលដល់ឆ្នាំទី​៥ទៅហើយនោះ នៅតែបន្តឆក់យកជីវិតប្រជាជនស្លូតត្រង់ឥតឈប់ឈរ ដោយ​កាលពីថ្ងៃចន្ទ ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ ការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ីទៅលើទីក្រុងធំៗចំនួនបី បានបណ្តាលឱ្យមនុស្ស ១០នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។

រូបតំណាង (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ផ្សាយរបស់ Reuters នៅទីក្រុង Dnipro គ្រាប់មីស៊ីលរុស្ស៊ីបានធ្លាក់ចំសាលារៀន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ និង ២៩នាក់រងរបួស។ ជុំវិញរឿងនេះ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសុំឱ្យបណ្តាប្រទេសនៅអឺរ៉ុបជួយផ្តល់ប្រព័ន្ធការពារដែនអាកាសឱ្យបានលឿន និងបានប្តេជ្ញាថានឹងវាយបកទៅលើប្រព័ន្ធរដ្ឋរបស់រុស្ស៊ីវិញ ដើម្បីកុំឱ្យរុស្ស៊ីអាចអូសបន្លាយសង្រ្គាមនេះបានទៀត។

ចំណែកឯនៅទីក្រុង Zaporizhzhia វិញ ដ្រូនរុស្ស៊ី បានហោះទៅបុកឡានក្រុងតូចមួយ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និង ៨នាក់ទៀតរងរបួស ដែលក្នុងនោះមានក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ផងដែរ។ ដោយឡែក​ នៅទីក្រុង Kharkiv គ្រាប់បែកទម្លាក់ពីលើអាកាសរបស់រុស្ស៊ី ក៏បានសម្លាប់ស្ត្រីវ័យក្មេងអាយុ ២៣ឆ្នាំម្នាក់ និងធ្វើឱ្យមនុស្ស ១០នាក់ផ្សេងទៀតរងរបួសផងដែរ។

ទោះបីជាមានការបាត់បង់ជីវិតជនស៊ីវិលជាច្រើនយ៉ាងណាក្តី ក៏ខាងភាគីរុស្ស៊ីមិនបានចេញមុខនិយាយអ្វីឡើយ ដោយកន្លងមក ភាគីទាំងសងខាងតែងតែបដិសេធថា ខ្លួនមិនដែលបានវាយប្រហារលើប្រជាជនស៊ីវិលនោះទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម