ព័ត៌មានជាតិ
លោក ផាត សូដា កីឡាករទាំង៦រូបធ្វើទម្ងន់បានត្រឹមត្រូវហើយ ខណៈការហូបចុកក៏មិនមានបញ្ហាចោទដែរ
លោក ផាត សូដា គ្រូបង្វឹកក្លឹបគុនខ្មែរស៊ុបពើហ្វៃ ថាកីឡាករទាំង ៦រូបនៅឯម៉ាឡេស៊ីនេះធ្វើទម្ងន់បានត្រឹមត្រូវ ១០០% ហើយរង់ចាំតែការថ្លឹងជាផ្លូវការប៉ុណ្ណោះ។ ចំណែការហូបចុកក៏មិនមានជាបញ្ហាចោទអ្វីនោះទេគឺអាចនិយាយថាត្រៀមខ្លួនរួចរាល់។

លោក ផាត សូដា
លោក ផាត សូដា បានលើកឡើងថា មុនពេលទៅម៉ាឡេស៊ីនេះលោកក៏មានការបារម្ភខ្លះៗដែរចំពោះរឿងធ្វើទម្ងន់ជាដើម ព្រោះខ្លាចបរិយាកាសនៅទីនោះមិនអំណោយផល។ ប៉ុន្តែជាក់ស្ដែងគឺមិនអីនោះទេ បរិយាកាសអំណោយផលល្អចំពោះការធ្វើទម្ងន់។ គិតមកដល់ពេលនេះកីឡាករទាំង ៦រូបនេះគឺធ្វើទម្ងន់បានត្រឹមត្រូវល្អហើយរង់ចាំតែការថ្លឹងជាផ្លូវការប៉ុណ្ណោះគឺរួចរាល់។

រិទ្ធី គីងកុង និងដៃគូ
គ្រូបង្វឹករូបនេះបន្ថែមទៀតថា ចំពោះម្ហូបអាហារវិញគឺលោកទិញសាច់ បន្លែ យកមកធ្វើម្ហូបខ្មែរឲ្យកីឡាករទាំង៦នាក់នេះបរិភោគវិញ ដូច្នេះមិនមានបញ្ហាចោទអ្វីនោះទេអំពីរឿងនេះ។ លោក ផាត សូដា ក៏ថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភភេសជ្ជៈកីឡា វី-អាកទីវ ដែលបានទំនុកបម្រុង និងចូលរួមផ្សព្វផ្សាយគុនខ្មែរ។

កម្មវិធីប្រកួតថ្ងៃស្អែកនេះ
បញ្ជាក់ដែរថា កីឡាករថ្នាលដែលនឹងប្រកួតនៅម៉ាឡេស៊ី លើកនេះរួមមាន ទី១ រិទ្ធី គីងកុង 25kg ទី២ រិទ្ធី ហុងសុបញ្ញា 38kg ទី៣ ធន់ ឧត្តម 33kg ទី៤ រិទ្ធី អ៉ីចយ 50kg ទី៥ រិទ្ធី វិរៈ 52kg និង ទី៦ រិទ្ធី មាន់ព្រៃ 65kg។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១២ កក្កដា ២០២៥ ស្អែកនេះវេលាម៉ោង ១១ព្រឹក នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


